-ខ្ញុំឈ្មោះ ឃួន រតនា កើតនៅភូមិដូនដោក ឃុំជាច ស្រុកចំចាយមារ ខេត្តព្រៃវែង
-បានរស់នៅ និង រៀនសូត្រនៅក្នុងវិទ្យាល័យហ៊ុនសែនអូរាំងឪ ខេត្តកំពង់ចាម អស់រយៈពេល ប្រាំឆ្នាំ ពីឆ្នាំ 2001-2006 បញ្ចប់មធ្យមសិក្សាទុតិយភូមិ ជាមួយនឹងស្នាមដានដក់ជាប់ក្នុង ដួងចិត្តរបស់ខ្ញុំដែលមិនអាចបំភ្លេចបាន ទាំងការឈឺចាប់វេទនា កំសត់កំរ និង ភាពសប្បាយរីករាយ។
-បានចូលរៀននៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកគណិតវិទ្យា បញ្ចប់ថ្នាក់ឆ្នាំ សិក្សាមូនដ្ឋាន នៅឆ្នាំ2007 ។
-បានរៀនភាសាវៀតណាមត្រៀមចូលមហាវិទ្យាល័យ មួយឆ្នាំ 2007-2008 នៅ
សាលាមិត្តភាព តេ៨០ វៀតណាម ។
-ពីឆ្នាំ២០០៨ ដល់ បច្ចុប្បន្នរៀននៅ សាកលវិទ្យាល័យស្ថាប្យកម្មហាណូយ។
Contact:
-Room 15, Hanoi Architectural University’s dormitory
-Email: khuonratana@yahoo.com; ratanakhuon@gmail.com
-Mobile: +84 16 63 44 11 44


#1 by រតនាតារាមុន្នី on ខែតុលា 23, 2009 - 12:34 ព្រឹក10
ពុទ្ធោ!!!! មុខឲ្យឡើងចាស់ កញ្ចាស់ៗៗៗៗៗៗៗ
#2 by Khuon Ratana on ខែតុលា 23, 2009 - 12:34 ព្រឹក10
អរគុណដែលបានសរសើរ ។ មកពីខ្ញុំអាយុច្រើនហើយ មិនដូចអ្នកនៅក្មេងទេ ហិហិហិ ។ តើគ្រប់គ្នាសុទ្ធតែនៅក្មេងរហូតអ្ហា?
#3 by cambomaths on ខែវិច្ឆិកា 16, 2009 - 12:34 ព្រឹក11
សួស្តី រីករាយដែលបានស្គាល់!
#4 by Khuon Ratana on ខែវិច្ឆិកា 16, 2009 - 12:34 ល្ងាច11
បាទ ដូចគ្នា តែផ្ទះខ្ញុំមិនសូវមានរបស់របរប្រើប្រាស់គ្រប់គ្រាន់ទេ មានតែស្រានិង សាច់ក្លែមប៉ុណ្ណឹង ហិហិហិហិ ផឹកជាមួយគ្នាម្តងទៅណា!
#5 by cambomaths on ខែធ្នូ 18, 2009 - 12:34 ព្រឹក12
អូ…អត់ទេ…បើរឿងផឹកស៊ីកុំហៅខ្ញុំអី មិនទាន់ខ្ញុំទេ…ហា ហា…
#6 by Khuon Ratana on ខែធ្នូ 19, 2009 - 12:34 ព្រឹក12
ហិហិហិហិ ដូចច្បាស់ខ្លាំងដែរតើហ្នឹង ទាល់តែសាកបានដឹង
#7 by ភារម្យ on ខែកុម្ភៈ 23, 2010 - 12:34 ព្រឹក02
តិចនារីវៀតណាមបោកយកកូនប្រើ!
#8 by Ratana on ខែកុម្ភៈ 23, 2010 - 12:34 ល្ងាច02
រាល់ថ្ងៃហ្នឹងបន់អោយតែគេបោកយកកូនហ្នឹងហើយ តែគ្មានអ្នកណាបោកសោះទោះបីជាខ្ញុំប្រឹងប្រែងអោយគេបោកយ៉ាងណាក៏ដោយ ។
#9 by កន្និកា on ខែកុម្ភៈ 26, 2010 - 12:34 ល្ងាច02
សូមគ្រប់គ្នាចូលរួមប្រែសំរួល ទំព័រប្លក Facebook ជាភាសាខ្មែរ
http://www.facebook.com/translations
#10 by Ratana on ខែកុម្ភៈ 27, 2010 - 12:34 ព្រឹក02
ប្រែសំរួលយ៉ាងម៉េចទៅ?
#11 by vathanakkhmer on ខែមិថុនា 28, 2010 - 12:34 ព្រឹក06
ប្រយ័ត្នតាអស់ភាពបរិសុទ្ធអស់ណា!ញ៉ុមក៏មិនទុក្ខចិត្តស្រីវៀតណាមម៉ានដែរ!ហិ ហិ ហិ ហើយចុះសព្វងៃនៅណានឹងបង?រីករាយបានស្គាល់!
#12 by Ratana on ខែមិថុនា 28, 2010 - 12:34 ព្រឹក06
ស្វាគមន៍ដែលបានមកដល់ទីនេះ! កុំភ័យពេកខ្ញុំមិនអោយខូចឈ្មោះបុរសៗយើងនោះទេ ខ្ញុំនឹងការពារមិនអោយបាត់បង់ទទេៗឡើយ ហេហេ
អាឡូវនៅហាណូយ ស្រុកយួន
#13 by vathanakkhmer on ខែមិថុនា 28, 2010 - 12:34 ព្រឹក06
វ៉ាវឡូយណាស់នរ! ញ៉ុមអត់ដឹងកាលណាបានទៅលេងនោះទេ!ផ្ទះបងឯងនៅនឹងក៏ទៅរៀនទេ?
#14 by Ratana on ខែមិថុនា 28, 2010 - 12:34 ព្រឹក06
ផ្ទះខ្ញុំស្អីនៅទីនេះនោះ ផ្ទះញុំនៅខេត្តព្រៃវែង ស្រុកកំចាយមារឯណោះទេ មករៀនហ្នឹងណា
#15 by khmengpeal on ខែមិថុនា 28, 2010 - 12:34 ព្រឹក06
លឺថាស្រុកយួនហ្នឹ៎ងសាបូរស្រីសាអាតណាស់មែនទេ!
#16 by Ratana on ខែមិថុនា 28, 2010 - 12:34 ព្រឹក06
សាបូរវាសាបូរហើយចុះយើងទៅធ្វើសាអីគេទៅ ហិហិហិ គឺគេសាអាតៗតែគេទៅ
#17 by khmengpeal on ខែមិថុនា 28, 2010 - 12:34 ព្រឹក06
ហិហែ៎រ…គិតមើលទៅដឹងហើ្យ! មនុស្សប្រុសឯណាចង់មានសង្សារអាក្រក់នោះ!
#18 by Ratana on ខែមិថុនា 28, 2010 - 12:34 ព្រឹក06
នោះវាប្រាកដជាចឹងហើយ ហេហេហ
តែស្រីយួនភាគច្រើនស្អាតតែរូបទេ
#19 by khmengpeal on ខែមិថុនា 29, 2010 - 12:34 ព្រឹក06
មិនមែនយកមកធ្វើប្រពន្ធឯណា!
#20 by Ratana on ខែមិថុនា 29, 2010 - 12:34 ល្ងាច06
គំនិតល្អ ហាហាហា នណាក៏គេថាចឹងដែរ
#21 by សុភា on ខែកក្កដា 22, 2010 - 12:34 ល្ងាច07
អូហូ លេងសុតតែផ្កាឈូកហ្មង
#22 by Ratana on ខែកក្កដា 22, 2010 - 12:34 ល្ងាច07
ខ្ញុំអត់ចេះកែកុនទេបងអើយ បើកមកចឹងគឺប្រើចឹងតែម្តង ហ៊ីហ៊ីហ៊ី
#23 by ដា on ខែកក្កដា 25, 2010 - 12:34 ល្ងាច07
សួស្តី រតនា!ខ្ញុំឈ្មោះ ដា មកពីសាកលវិទ្យាល័យវេជ្ជសាស្រ្ត ឱសថសាស្រ្ត ក្រុងហូជីមិញ។រីករាយណាស់ដែលបានស្គាល់!សង្ឃឹមថាខ្ញុំនឹងបានចូលរួមចែករំលែកបទពិសោធន៍នៅក្នុងប្លុកនេះដែរ!!!!!!!!!!
#24 by Ratana on ខែកក្កដា 25, 2010 - 12:34 ល្ងាច07
បាទ សួស្តី ដា! រីករាយណាស់ដែលបានចូលមកដល់ទីនេះ។ ដារៀនឆ្នាំទីប៉ុន្មានហើយ?
#25 by ដា on ខែកក្កដា 26, 2010 - 12:34 ល្ងាច07
បាទ ឆ្នាំនេះគឺខ្ញុំឆ្នាំទី៣ជិតចូលទី៤ហើយ(រាងកញ្ចាស់ដែរ ហើយនឹង)។ប្រហែលជាខ្ញុំមុន រតនាឯងមួយជំនាន់។ហើយយ៉ាងម៉េចទៅហើយបងប្អូនយើងនៅខាងសាលាស្ថាប្យកម្មនឹង?សុខទុក្ខយ៉ាងម៉េចដែរ?
#26 by Ratana on ខែកក្កដា 26, 2010 - 12:34 ល្ងាច07
អូ! នៅទីនេះសុខទាំងអស់គ្នាទេ ម្នាក់ៗក្លាយជាម៉ាស្ទ័រដ្រីងឃីងអស់ហើយ ហ៊ីហ៊ី។ កញ្ចាស់ដូចតែគ្នាហ្នឹង ហេហេហេ
#27 by KT42 on ខែកញ្ញា 10, 2010 - 12:34 ព្រឹក09
សួស្តី រតនា រីករាយដែលបានស្គាល់ ដើរលេងៗស្រាប់តែឃើញផ្ទះបង
បើមានពេលទំនេរឆៀងចូលលេងផ្ទះ KT42 ផង!
#28 by Ratana on ខែកញ្ញា 13, 2010 - 12:34 ព្រឹក09
បាទ សួស្តី ណាគេហ្នឹង? ខ្ញុំស្គាល់អ្នកទេ?
#29 by សម្ផស្ស on ខែវិច្ឆិកា 1, 2010 - 12:34 ព្រឹក11
អូហូ! ជួបប្លុកអ្នករៀនពូកែហើយតើ! សុំចូលលេងផ្ទះផងណា !
#30 by Ratana on ខែវិច្ឆិកា 1, 2010 - 12:34 ល្ងាច11
បាទសូមស្វាគមន៍! តែខ្ញុំរៀនអត់ពូកែទេ។ មធ្យមៗបណ្ណឺងឯង
#31 by សុផាត on ខែវិច្ឆិកា 16, 2010 - 12:34 ព្រឹក11
រាល់ង៉ៃនៅវៀតណាមទេហ៎?
#32 by Ratana on ខែវិច្ឆិកា 16, 2010 - 12:34 ព្រឹក11
បាទ! ខ្ញុំកំពុងរៀននៅហាណូយ ប្រទេសយួន
#33 by គាឡុង on ខែធ្នូ 6, 2010 - 12:34 ល្ងាច12
សួស្តីបង! រីករាយដែលបានស្គាល់! សុខសប្បាយទេ? នៅប្រទេសវៀតណាម ការសិក្សានៅទីនោះពិបាកអត់?
#34 by Ratana on ខែធ្នូ 6, 2010 - 12:34 ល្ងាច12
បាទសួស្តី! ខ្ញុំសុខជាទេ នៅទីនេះការពិបាកវាចេះតែមានហើយ មានមិនចេះចប់ឡើយ តែចេះតែទ្រាំទៅ បានជាជ្រុលមកហើយ
#35 by គាឡុង on ខែធ្នូ 7, 2010 - 12:34 ព្រឹក12
សូមអោយបងទទួលបានជោគជ័យណា!
#36 by Ratana on ខែធ្នូ 7, 2010 - 12:34 ព្រឹក12
អរគុណច្រើន !
#37 by oudomheng on ខែធ្នូ 29, 2010 - 12:34 ល្ងាច12
សួស្តីបង!!
រីករាយដែលបានស្គាល់!!
#38 by Ratana on ខែធ្នូ 31, 2010 - 12:34 ព្រឹក12
បាទ! សួស្តី រីករាយដូចគ្នា
#39 by Veasna on ខែធ្នូ 27, 2011 - 12:34 ព្រឹក12
Hello brother !! my name is kheang veasna !! I am so proud that I can see your website ! I am a student in department Civil Engineering !! I want to need your help also !! I start create my website also about Engineer also !! http://www.building-civil.info
#40 by Ratana on ខែមករា 7, 2012 - 12:34 ល្ងាច01
yes, nice to see you. where are you studying?
#41 by ពិសីហ៍ on ខែមករា 4, 2012 - 12:34 ល្ងាច01
សូស្តី ! ខ្ញុំគឺជាមនុស្សថ្មីចំពោះប្លក់នេះ ! អគុណដល់ម្ចាស់ប្លក់ដែលបានប្រមូលផ្តុំនិងចែករំលែកនូវចំណេះដឹកទាំងនេះ។
#42 by Ratana on ខែមករា 7, 2012 - 12:34 ល្ងាច01
អរគុណច្រើនណាស់! ដូចជាអៀនខ្លួនណាស់ព្រោះអីប្លុកនេះដូចជាគ្មានអីពិសេសផង
#43 by ពិជ័យណរង្គ on ខែមីនា 21, 2012 - 12:34 ព្រឹក03
Very Beautyful. I want this lesson to teach my thai student.And your wordpress so good.
#44 by បព្វតា on ខែមីនា 26, 2012 - 12:34 ល្ងាច03
សួស្តីម្ចាស់ផ្ទះ !
#45 by Ratana on ខែមីនា 26, 2012 - 12:34 ល្ងាច03
បាទ សួស្តី! រីករាយដែលបានចូលមកលេង។ មើលរកការគួរសមខ្លួនឯងចុះណា
#46 by បព្វតា on ខែមីនា 26, 2012 - 12:34 ល្ងាច03
អរគុណម្ចាស់ផ្ទះ រួសរាយរាក់ទាក់ ស្វាមន៍បព្វតា
ឪ!បងរតនា មានមេតា សន្តានចិត្តល្អ ។