បណ្ណសារ​សម្រាប់​សមាន​ក្រុម My study

វិស្សមកាលហើយ!

ក្រោយពីការប្រលងបញ្ចប់ឆមាសយ៉ាងលំបាកលំបិនមក ឥឡូវនេះវិស្សមកាលក៏ចូលមកដល់ អារម្មណ៍ក៏ស្រស់ថ្លា…។​ ថ្វីត្បិតតែលទ្ធផលនៃការប្រលងមិនសូវល្អ តែវាក៏ជាលទ្ធផលនៃការប្រឹងប្រឹងរបស់ខ្ញុំផងដែរ។ ខាងក្រោមនេះជាពិន្ទុដែលខ្ញុំទទួលបានតាមមុខវិជ្ជា៖
- Soil mechanics : 6.8
-​ Foundation: 6.1
- Project of foundation : 8
- Structural mechanics part2 : 7.4
- Reinforced concrete part1: 6.6
- Project of reinforced concrete : 7.6
- Stable and aerodynamics structure: 6.2
- Numerical methods: 3.6
ទើបតែប្រលងសង numerical methods ហើយ។ ពិន្ទុនេះទាបទេ តែបើប្រៀបធៀប ជាមួយយួនក្នុងថ្នាក់គឺគ្រាន់បើដែរ។ :) ចប់ឆ្នាំទី៣ហើយ នៅសល់២ឆ្នាំទៀត សង្ឍឹមថានឹងបានសញ្ញប័ត្រត្រលប់ទៅផ្ទះវិញចុះ។

បញ្ចេញមតិ

មានឈ្មោះខ្ញុំដែរ :D


ដកស្រង់ពី studentkh

មតិ 5

កាលវិភាគរៀនឆមាសទី១ឆ្នាំនេះ

មិនដឹងថាអាចស្ទុះរួចអត់ទេ បើមិនរួចគឺធ្លាក់ បើធ្លាក់គឺប្រលងសង បើប្រលងសងធ្លាក់គឺរៀនសង បើរៀនសងគឺត្រូវបង់លុយ បើបង់លុយត្រូវយកលុយប្រាក់ខែទៅបង់ បើយកលុយប្រាក់ខែទៅបង់គឺត្រូវដាច់បាយឬអត់អីចាយ …. វែងឆ្ងាយខ្លាំងណាស់ ចឹងខ្ញុំត្រូវតែប្រឹងអោយអស់ សមត្ថភាព ដើម្បីឆ្លងអោយរួចឆមាសនេះ។ ថ្ងៃចន័្ទខាងមុខនេះចូលរៀនហើយ ចាប់ផ្តើមវេទនាទៀតហើយ :(

បញ្ចេញមតិ

លទ្ធផលរៀនភាសាយួន១ឆ្នាំ

មតិ 5

លទ្ធផលប្រលងសងរបស់ខ្ញុំ

ហេហេហេ ជាប់ហើយ! ខំភ័យអស់ម៉ាសន្ធឹក បើធ្លាក់លើកនេះទៀតគឺត្រូវរៀនសងហើយ។ ហេងវិញ :D
http://08×2.com/wp-content/uploads/2010/07/190720100211.jpg

បញ្ចេញមតិ

ចប់ហើយ !

ប្រលងចប់អស់អស់ហើយ រៀនបានបីឆ្នាំហើយ នៅសល់តែបីឆ្នាំទៀតទេ :D

បញ្ចេញមតិ

លទ្ធផលរៀនសូត្ររបស់ខ្ញុំក្នុងរយៈពេលពីរឆ្នាំ


រៀនពីរឆ្នាំកន្លងមកនេះធ្លាក់មួយមុខហើយ អាឡូវកំពុងត្រៀមប្រលងសងឡើងវិញ។ ពិន្ទុហ្នឹងបើប្រៀបជាមួយយួនគឺគ្រាន់បើដែរហ្នឹង តែបើធៀបជាមួយសាលាផ្សេងវាមិនខ្ពស់ទេ :D តែវាជាលទ្ធផលនៃការប្រឹងប្រែងរបស់ខ្ញុំ។

មតិ 12

រួចរាល់ការងារមួយរយៈជាបណ្តោះអាសន្ត

ការប្រលងត្រូវបានបញ្ចប់ ឥឡូវកំពុងរង់ចាំអ៊ុតមើលលទ្ធផល បើជាប់គឺគ្រាន់បើបន្តិច តែបើធ្លាក់គឺត្រូវត្រៀមប្រលង ឡើងវិញម្តងទៀត។ រយៈពេលជាងម៉ាខែវេទនាស្ទើស្លាប់ ដេកមិនដែលលក់ស្រួលទេ បារម្ភរហូត ប្រឹងរំលឹក ធ្វើលំហាត់រហូត ជាពិសេសអាមុខវិជ្ជាដែលមានលក្ខណះជាមេរៀន ត្រូវទន្ទឹញអោយចាំទើបអាចប្រលងបាន យូរៗទៅជិតដូចលោកទន្ទិញធម៌ហើយ។ ទោះយ៉ាងណាអាឡូវមានអារម្មណ៍ស្រឡះខ្លួនបន្តិច :) :D=))

មតិ 6

ផុតទុក្ខហើយ

ថ្ងៃនេះជាថ្ងៃប្រលងបញ្ចប់មុខវិជ្ជាអំពីបក្សកុំហ្មុយនីសវៀតណាមហើយ។ សំនួរដែលគេសួរគឺ “ចូរអធិប្បាយអំពីតួនាទី របស់ ង្វៀន អាយគួក (ហូជីមិញ) ក្នុងការបង្កើតបក្សកុំហ្មុយនីសវៀតណាម?” ។ វាជាសំណាងមួយដែរកុំអីធ្លាក់បាត់ទៅហើយ ព្រោះអីវាច្រើនពេក ហើយពួកនិស្សិតយួនធ្លាក់ឡើងព្រុយ។ មិនមែនខ្ញុំចេះមុខវិជ្ជាហ្នឹងទេ គឺដោយសាអ្នកគ្រូយល់ថាខ្មុំចេះភាសាយួនមិនទាន់ច្បាស់ យល់ថាមិនអាចរៀនកើត គាត់ក៏អោយខ្ញុំរៀនតែម៉ាសំនួរខាងលើហ្នឹងទៅ ហើយក៏រួចខ្លួនទៅ​ ហេហេហេ។ ប្រលងសរសេរផង+ផ្ទាល់មាត់ផង។

បញ្ចេញមតិ

ជិតប្រលងហើយ

ពេលប្រលងកាន់តែគៀកហើយ ឥឡូវត្រូវចាប់ផ្តើមរៀនស្អីមុនទៅ បើលើកមួយនេះខុយ លើកមួយនោះខុយចឹង។ ប្រាកដជាត្រូវយ៉ាប់ខ្លាំងហើយខ្ញុំឆមាសហ្នឹង។

កាលវិភាគប្រលងរបស់ខ្ញុំ

បញ្ចេញមតិ

តាមដាន

Get every new post delivered to your Inbox.