ABOUT


ប្រវិត្តិរូបសង្ខេប

-ខ្ញុំឈ្មោះ ឃួន រតនា កើតនៅភូមិដូនដោក ឃុំជាច ស្រុកចំចាយមារ ខេត្តព្រៃវែង
-បានរស់នៅ​ និង រៀនសូត្រនៅក្នុងវិទ្យាល័យហ៊ុនសែនអូរាំងឪ ខេត្តកំពង់ចាម អស់រយៈពេល ប្រាំឆ្នាំ ពីឆ្នាំ​ 2001-2006 បញ្ចប់មធ្យមសិក្សាទុតិយភូមិ ជាមួយនឹងស្នាមដានដក់ជាប់ក្នុង ដួងចិត្តរបស់ខ្ញុំដែលមិនអាចបំភ្លេចបាន ទាំងការឈឺចាប់វេទនា កំសត់កំរ និង​ ភាពសប្បាយរីករាយ។
-បានចូលរៀននៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកគណិតវិទ្យា បញ្ចប់ថ្នាក់ឆ្នាំ សិក្សាមូនដ្ឋាន នៅឆ្នាំ2007 ។
-បានរៀនភាសាវៀតណាមត្រៀមចូលមហាវិទ្យាល័យ មួយឆ្នាំ 2007-2008 នៅ
សាលាមិត្តភាព តេ៨០ វៀតណាម ។
-ពីឆ្នាំ២០០៨​ ដល់ បច្ចុប្បន្ន​រៀននៅ សាកលវិទ្យាល័យស្ថាប្យកម្មហាណូយ

Contact:
-Room 15, Hanoi Architectural University’s dormitory
-Email: khuonratana@yahoo.com; ratanakhuon@gmail.com
-Mobile: +84 16 63 44 11 44

  1. #1 by រតនាតារាមុន្នី on ខែតុលា 23, 2009 - 12:34 ព្រឹក10

    ពុទ្ធោ!!!! មុខឲ្យឡើងចាស់ កញ្ចាស់ៗៗៗៗៗៗៗ

    • #2 by Khuon Ratana on ខែតុលា 23, 2009 - 12:34 ព្រឹក10

      អរគុណដែលបានសរសើរ ។​ មកពីខ្ញុំអាយុច្រើនហើយ មិនដូចអ្នកនៅក្មេងទេ ហិហិហិ ។ តើគ្រប់គ្នាសុទ្ធតែនៅក្មេងរហូតអ្ហា?

  2. #3 by cambomaths on ខែវិច្ឆិកា 16, 2009 - 12:34 ព្រឹក11

    សួស្តី រីករាយ​ដែល​បាន​ស្គាល់!

    • #4 by Khuon Ratana on ខែវិច្ឆិកា 16, 2009 - 12:34 ល្ងាច11

      បាទ ដូចគ្នា តែផ្ទះខ្ញុំមិនសូវមានរបស់របរប្រើប្រាស់គ្រប់គ្រាន់ទេ មានតែស្រានិង សាច់ក្លែមប៉ុណ្ណឹង ហិហិហិហិ ផឹកជាមួយគ្នាម្តងទៅណា!

  3. #5 by cambomaths on ខែធ្នូ 18, 2009 - 12:34 ព្រឹក12

    អូ…អត់ទេ…បើរឿងផឹកស៊ី​កុំហៅខ្ញុំអី មិនទាន់ខ្ញុំទេ…ហា​ ហា…

  4. #6 by Khuon Ratana on ខែធ្នូ 19, 2009 - 12:34 ព្រឹក12

    ហិហិហិហិ​ ដូចច្បាស់ខ្លាំងដែរតើហ្នឹង ទាល់តែសាកបានដឹង

  5. #7 by ភារម្យ on ខែ​កុម្ភៈ 23, 2010 - 12:34 ព្រឹក02

    តិចនារីវៀតណាមបោកយកកូនប្រើ!

    • #8 by Ratana on ខែ​កុម្ភៈ 23, 2010 - 12:34 ល្ងាច02

      រាល់ថ្ងៃហ្នឹងបន់អោយតែគេបោកយកកូនហ្នឹងហើយ តែគ្មានអ្នកណាបោកសោះ​ទោះបីជាខ្ញុំប្រឹងប្រែងអោយគេបោកយ៉ាងណាក៏ដោយ​ ។

  6. #9 by កន្និកា on ខែ​កុម្ភៈ 26, 2010 - 12:34 ល្ងាច02

    សូមគ្រប់គ្នាចូលរួមប្រែសំរួល ទំព័រប្លក Facebook ជាភាសាខ្មែរ
    http://www.facebook.com/translations

    • #10 by Ratana on ខែ​កុម្ភៈ 27, 2010 - 12:34 ព្រឹក02

      ប្រែសំរួលយ៉ាងម៉េចទៅ?

  7. #11 by vathanakkhmer on ខែមិថុនា 28, 2010 - 12:34 ព្រឹក06

    ប្រយ័ត្នតាអស់ភាពបរិសុទ្ធអស់ណា!ញ៉ុមក៏មិនទុក្ខចិត្តស្រីវៀតណាមម៉ានដែរ!ហិ ហិ ហិ ហើយចុះសព្វងៃនៅណានឹងបង?រីករាយបានស្គាល់!

    • #12 by Ratana on ខែមិថុនា 28, 2010 - 12:34 ព្រឹក06

      ស្វាគមន៍ដែលបានមកដល់ទីនេះ! កុំភ័យពេកខ្ញុំមិនអោយខូចឈ្មោះបុរសៗយើងនោះទេ ខ្ញុំនឹងការពារមិនអោយបាត់បង់ទទេៗឡើយ ហេហេ😀 អាឡូវនៅហាណូយ ស្រុកយួន

  8. #13 by vathanakkhmer on ខែមិថុនា 28, 2010 - 12:34 ព្រឹក06

    វ៉ាវឡូយណាស់នរ! ញ៉ុមអត់ដឹងកាលណាបានទៅលេងនោះទេ!ផ្ទះបងឯងនៅនឹងក៏ទៅរៀនទេ?

    • #14 by Ratana on ខែមិថុនា 28, 2010 - 12:34 ព្រឹក06

      ផ្ទះខ្ញុំស្អីនៅទីនេះនោះ ផ្ទះញុំនៅខេត្តព្រៃវែង ស្រុកកំចាយមារឯណោះទេ មករៀនហ្នឹងណា

  9. #15 by khmengpeal on ខែមិថុនា 28, 2010 - 12:34 ព្រឹក06

    លឺថាស្រុកយួនហ្នឹ៎ងសាបូរស្រីសាអាតណាស់មែនទេ!

    • #16 by Ratana on ខែមិថុនា 28, 2010 - 12:34 ព្រឹក06

      សាបូរវាសាបូរហើយចុះយើងទៅធ្វើសាអីគេទៅ ហិហិហិ គឺគេសាអាតៗតែគេទៅ

  10. #17 by khmengpeal on ខែមិថុនា 28, 2010 - 12:34 ព្រឹក06

    ហិហែ៎រ…គិតមើលទៅដឹងហើ្យ! មនុស្សប្រុសឯណាចង់មានសង្សារអាក្រក់នោះ!

    • #18 by Ratana on ខែមិថុនា 28, 2010 - 12:34 ព្រឹក06

      នោះវាប្រាកដជាចឹងហើយ ហេហេហ😀 តែស្រីយួនភាគច្រើនស្អាតតែរូបទេ

      • #19 by khmengpeal on ខែមិថុនា 29, 2010 - 12:34 ព្រឹក06

        មិនមែនយកមកធ្វើប្រពន្ធឯណា!

      • #20 by Ratana on ខែមិថុនា 29, 2010 - 12:34 ល្ងាច06

        គំនិតល្អ ហាហាហា នណាក៏គេថាចឹងដែរ😀

  11. #21 by សុភា on ខែកក្កដា 22, 2010 - 12:34 ល្ងាច07

    អូហូ លេងសុតតែផ្កាឈូកហ្មង😆

    • #22 by Ratana on ខែកក្កដា 22, 2010 - 12:34 ល្ងាច07

      ខ្ញុំអត់ចេះកែកុនទេបងអើយ បើកមកចឹងគឺប្រើចឹងតែម្តង ហ៊ីហ៊ីហ៊ី

  12. #23 by ដា on ខែកក្កដា 25, 2010 - 12:34 ល្ងាច07

    សួស្តី រតនា!ខ្ញុំឈ្មោះ​ ដា មកពីសាកលវិទ្យាល័យ​វេជ្ជសាស្រ្ត ឱសថសាស្រ្ត ក្រុងហូជីមិញ។រីករាយណាស់ដែលបានស្គាល់!សង្ឃឹមថាខ្ញុំនឹងបានចូលរួមចែករំលែកបទពិសោធន៍នៅក្នុងប្លុកនេះដែរ!!!!!!!!!!

    • #24 by Ratana on ខែកក្កដា 25, 2010 - 12:34 ល្ងាច07

      បាទ សួស្តី ដា! រីករាយណាស់ដែលបានចូលមកដល់ទីនេះ។ ដារៀនឆ្នាំទីប៉ុន្មានហើយ?

  13. #25 by ដា on ខែកក្កដា 26, 2010 - 12:34 ល្ងាច07

    បាទ ឆ្នាំនេះគឺខ្ញុំឆ្នាំទី៣ជិតចូលទី៤ហើយ(រាងកញ្ចាស់ដែរ ហើយនឹង)។ប្រហែលជាខ្ញុំមុន រតនាឯងមួយជំនាន់។ហើយយ៉ាងម៉េចទៅហើយបងប្អូនយើងនៅខាងសាលាស្ថាប្យកម្មនឹង?សុខទុក្ខយ៉ាងម៉េចដែរ?

    • #26 by Ratana on ខែកក្កដា 26, 2010 - 12:34 ល្ងាច07

      អូ! នៅទីនេះសុខទាំងអស់គ្នាទេ ម្នាក់ៗក្លាយជាម៉ាស្ទ័រដ្រីងឃីងអស់ហើយ ហ៊ីហ៊ី។ កញ្ចាស់ដូចតែគ្នាហ្នឹង​​ ហេហេហេ

  14. #27 by KT42 on ខែកញ្ញា 10, 2010 - 12:34 ព្រឹក09

    សួស្តី រតនា រីករាយដែលបានស្គាល់ ដើរលេងៗស្រាប់តែឃើញផ្ទះបង
    បើមានពេលទំនេរឆៀងចូលលេងផ្ទះ KT42 ផង!

    • #28 by Ratana on ខែកញ្ញា 13, 2010 - 12:34 ព្រឹក09

      បាទ សួស្តី ណាគេហ្នឹង? ខ្ញុំស្គាល់អ្នកទេ?

  15. #29 by សម្ផស្ស on ខែវិច្ឆិកា 1, 2010 - 12:34 ព្រឹក11

    អូហូ! ជួប​ប្លុក​អ្នក​រៀន​ពូ​កែ​ហើយ​តើ! សុំ​ចូល​លេង​ផ្ទះ​ផង​ណា !

  16. #30 by Ratana on ខែវិច្ឆិកា 1, 2010 - 12:34 ល្ងាច11

    បាទសូមស្វាគមន៍! តែខ្ញុំរៀនអត់ពូកែទេ។ មធ្យមៗបណ្ណឺងឯង

  17. #31 by សុផាត on ខែវិច្ឆិកា 16, 2010 - 12:34 ព្រឹក11

    រាល់ង៉ៃនៅវៀតណាមទេហ៎?

  18. #32 by Ratana on ខែវិច្ឆិកា 16, 2010 - 12:34 ព្រឹក11

    បាទ! ខ្ញុំកំពុងរៀននៅហាណូយ ប្រទេសយួន

  19. #33 by គាឡុង on ខែធ្នូ 6, 2010 - 12:34 ល្ងាច12

    សួស្តីបង! រីករាយដែលបានស្គាល់! សុខសប្បាយទេ? នៅប្រទេសវៀតណាម ការសិក្សានៅទីនោះពិបាកអត់?

    • #34 by Ratana on ខែធ្នូ 6, 2010 - 12:34 ល្ងាច12

      បាទសួស្តី! ខ្ញុំសុខជាទេ នៅទីនេះការពិបាកវាចេះតែមានហើយ មានមិនចេះចប់ឡើយ តែចេះតែទ្រាំទៅ បានជាជ្រុលមកហើយ

      • #35 by គាឡុង on ខែធ្នូ 7, 2010 - 12:34 ព្រឹក12

        សូមអោយ​បងទទួលបានជោគជ័យណា!

      • #36 by Ratana on ខែធ្នូ 7, 2010 - 12:34 ព្រឹក12

        អរគុណច្រើន !

  20. #37 by oudomheng on ខែធ្នូ 29, 2010 - 12:34 ល្ងាច12

    សួស្តី​បង!!
    រីករាយ​ដែលបាន​ស្គាល់!!

    • #38 by Ratana on ខែធ្នូ 31, 2010 - 12:34 ព្រឹក12

      បាទ! សួស្តី រីករាយដូចគ្នា😀

  21. #39 by Veasna on ខែធ្នូ 27, 2011 - 12:34 ព្រឹក12

    Hello brother !! my name is kheang veasna !! I am so proud that I can see your website ! I am a student in department Civil Engineering !! I want to need your help also !! I start create my website also about Engineer also !! http://www.building-civil.info

    • #40 by Ratana on ខែមករា 7, 2012 - 12:34 ល្ងាច01

      yes, nice to see you. where are you studying?

  22. #41 by ពិសីហ៍ on ខែមករា 4, 2012 - 12:34 ល្ងាច01

    សូស្តី ! ខ្ញុំគឺជាមនុស្សថ្មីចំពោះប្លក់នេះ ! អគុណដល់ម្ចាស់ប្លក់ដែលបានប្រមូលផ្តុំនិងចែករំលែកនូវ​ចំណេះដឹកទាំងនេះ។

    • #42 by Ratana on ខែមករា 7, 2012 - 12:34 ល្ងាច01

      អរគុណច្រើនណាស់! ដូចជាអៀនខ្លួនណាស់ព្រោះអីប្លុកនេះដូចជាគ្មានអីពិសេសផង😀

  23. #43 by ពិជ័យណរង្គ on ខែ​មីនា 21, 2012 - 12:34 ព្រឹក03

    Very Beautyful. I want this lesson to teach my thai student.And your wordpress so good.

  24. #44 by បព្វតា on ខែ​មីនា 26, 2012 - 12:34 ល្ងាច03

    សួស្តីម្ចាស់ផ្ទះ !

    • #45 by Ratana on ខែ​មីនា 26, 2012 - 12:34 ល្ងាច03

      បាទ សួស្តី! រីករាយដែលបានចូលមកលេង។ មើលរកការគួរសមខ្លួនឯងចុះណា😀

      • #46 by បព្វតា on ខែ​មីនា 26, 2012 - 12:34 ល្ងាច03

        អរគុណម្ចាស់ផ្ទះ រួសរាយរាក់ទាក់ ស្វាមន៍បព្វតា​
        ឪ!បងរតនា​ មានមេតា​ សន្តានចិត្តល្អ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: