តើថ្ងៃទី​០៩ ខែ០៩ មានអ្វីពិសេសទេ?

1នៅក្នុងមូលដ្ឋានគ្រឹះនៃវប្បធម៌មួយចំនួនគេចាត់ទុកលេខ៩ ជាលេខដែលមាន​សំណាង​បំផុត។ បើមើលតាមធម្មតាទៅវាដូចជាគ្មានលក្ខណះពិសេសស្អីទេ តែវាមានចំនុចគួរ អោយចាប់អារម្មណ៏ជាច្រើនក្នុងគណិតវិទ្យាសម័យបុរាណ។​ លេខ៩
ទីតាំងរបស់វាគឺនៅក្រោយគេបង្អស់ក្នុងប្រព័ន្ធលេខ(១-៩) តែវាសំខាន់គួសមដែរហ្នឹង
ណា។ គ្រឹះវប្បធម៌មួយចំនួននោះលេខ៩ គឺតំណាងអោយចិត្តស្មោះស អាណិតអាសូរ និង ភាពជោគជ័យ តែទោះជាយ៉ាងនេះក្តីអ្នកឯកទេសមួយចំនួនក៏បានកំណត់ថា លេខ៩ ជាលេខដែលតំណាងអោយទំលាប់ឆ្មើងកន្រ្តើង និងគំនិតគិតតែពីប្រយោជន៏ ផ្ទាល់ខ្លួនផងដែរ។
តាមទស្សនៈរបស់លោកពីតាគ័រ ដែលជាអ្នកគណិតវិទ្យាក្រិចបុរាណ លោកបានលើក ឡើងថាលេខ៩ គឺមានលក្ខណះពិសេសច្រើនយ៉ាងណាស់ដូចជា បើសិនជាយើងយក លេខ៩ គុណជាមួយលេខណាមួយក្នុងចំនោម(១-៩) បន្ទាប់មកយកលទ្ធផលបូក បញ្ចូលគ្នាអ្នកនឹងបានលេខ៩។ ឧទាហរណ៏ថា 9*3=27 ហើយ​ 2+7=9 ។
ហើយបើយកលេខ៩ គុណជាមួយលេខពីខ្ទង់វិញក៏ដូចច្នោះដែរ (ដូចជា 43,65)។ ឧទាហរណ៏ថា 9 x 62 = 558; 5+5+8=18; 1+8=9 ។ ថ្ងៃទី ០៩/០៩ ជាថ្ងៃទី២៥២ នៃឆ្នាំ២០០៩នេះ ដែល 2+5+2=9 ។
ប្រជាជនចិន​ និង​ជប៉ុន មានការគោរពខ្លាំងណស់ចំពោះលេខ៩។ ប៉ុនែ្តទស្សនៈរបស់ ពួកគេគឺមានការខុសគ្នាទាំងស្រុង។ ចំពោះប្រជាជនចិនដែលមានដើមកំណើតនៅ The Great Wall (of China) លេខ៩គឺតំណាងអោយអាយុវែង អាយុយឺនយូរ។ ក្នុងប្រវត្តិសាស្រ្ត គ្រប់ព្រះមហាក្សត្ររបស់ប្រទេសចិនបានចាត់ទុកលេខ៩ គឺតំណាង អោយសិទ្ធអំណាច។ វាបង្ហាញឡើងតាមរបៀបស្លៀកពាក់ និងទំលាប់ផ្សេងៗសុទ្ធ តែមានផ្លាកលេខ៩ ឬកូននាគចំនួន៩-ល-។ ចំនែកឯស្តេចជប៉ុនវិញគឺមិនដែល ស្លៀកឯសណ្ឋានមានរូបនាគ៩ទេ។​ ក្នុងតំបន់មួយចំនួនក្នុងប្រទេសជប៉ុន លេខ៩ គឺត្រូវបានបញ្ចេញសំលេង ដូចពាក្យថា “វេទនា” ដែលនាំសំណាងមិនល្អដល់ពួកគេ។

  1. #1 by vankhea on ខែវិច្ឆិកា 1, 2009 - 12:34 ល្ងាច11

    រីករាយអបអរ ថ្ងៃដ៏បវរ ថ្ងៃបុណ្យជាតិខ្មែរ

    ថ្ងៃបុណ្យអុំទូក សំពះព្រះខែ ជាថ្ងៃដៃលខ្មែរ

    ទទួលជោគជ័យ។

    សូមពួកទេវៈ អារុកអារក្ស ព្រមទាំងឥស្សី

    ជួយថែរក្សា ដែនដីបុរី ព្រមទាំងអ្នកថ្លៃ

    បានសេចក្ដីសុខ។

    រកស៊ីមានបាន មានដល់សណ្ដាន តរៀងទៅមុខ

    កុំអោយជួបភ័យ កុំអោយជួបទុក្ខ តរៀងទៅមុខ

    ស្គាល់តែសប្បាយ។

  2. #2 by sayphirun on ខែ​មីនា 31, 2010 - 12:34 ព្រឹក03

    សូមយកចិត្តទុកដាក់លើអក្ខរាវិរុទ្ធខែ្មរផង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: