ហេតុអី្វត្រូវជ្រើសរើសភរិយាឆ្លាតវៀងវៃ?

ha គ្រប់អ្នកវិទ្យាសាស្រ្តទាំងអស់បានក្រើនរំលឹកបុរសភេទត្រូវយកភរិយាដែលមានប្រាជ្ញា ឆ្លាតវៃជាងខ្លួន ហើយមានអាយុតិចជាងខ្លួនយ៉ាងតិចប្រាំឆ្នាំ បើចង់អោយជីវិតអាពាហ៏ ពិពាហ៏បានគង់វង្សយូរអង្វែង។ សេចក្តីស្នេហាកើតពីការចង់ចេះចង់ដឹងនូវអ្វីដែលថ្មី ចម្លែក ប៉ុន្តែអ្នកចិត្តសាស្រ្តនៅសាកលវិទ្យាល័យ Bath ប្រទេសអង់គ្លេស ចង់បង្កើត រូបមន្តក្រៀមក្រោះមួយដើម្បីបង្ហាញពីភាពសក្តិសមគ្នារវាងគូរស្នេហា ដោយផ្អែកទៅលើ លក្ខណះបីយ៉ាងគឺ អាយុ ចំនេះវិជ្ជា និង ទំនាក់ទំនងមនោសញ្ចេតនា មុនពេលរៀប អាពាហ៏ពិពាហ៏របស់ពួកគេ។
Daily Mail​ បានអោយដឹងថា បណ្ឌិត Emmanuel Fragniere អ្នកស្រាវជ្រាវម្នាក់នៅ សាកលវិទ្យាល័យ Bath ​គាត់បានធ្វើបទសម្ភាសហ៏ជាមួយគូរស្នេហ៏ជាង ១៥០០គូរ នៅឆ្នាំ២០០៤។ មកដល់ឆ្នាំនេះគាត់បានតាមដានគូរស្នេហ៏ជា ១០០០គូរ​ ដើម្បីពិនិត្យ មើលតើគូរស្នេហ៏ណាដែលមានការបែកបាក់គ្នា។ លទ្ធផលបានអោយឃើញថា បើអាយុប្រពន្ធច្រើនជាងប្តីចាប់ពីប្រាំឆ្នាំឡើងទៅ នោះគ្រោះបែកបាក់គ្នានឹងកើនឡើង បីដងនៃគូរស្នេហ៏​ ឬប្តីប្រពន្ធ ដែលមានអាយុស្មើគ្នា។ ផ្ទុយទៅវិញបើអាយុប្តីច្រើនជាង ប្រពន្ធតិចបំផុតប្រាំឆ្នាំវិញ នោះឱកាសនៃការលែងលះគ្នារបស់ពួកគេគឺតិចបំផុត។
ចំនេះវិជ្ជាខ្ពង់ខ្ពស់ក៏មានតួនាទីសំខាន់ខ្លាំងណាស់ដែរចំពោះកំរិតរឹងមាំរបស់គ្រួសារ។
ក្រុមអ្នកស្រាវជ្រាវបានអោយដឹងថា បើចំនេះវិជ្ជារបស់ប្តីប្រពន្ធកាន់តែខ្ពស់ នោះរយៈ ពេលដែលពួកគេរស់នៅជាមួយគ្នាកាន់តែយូរអង្វង។ អនាគតគ្រួសារកាន់តែត្រចះត្រ ចង់ថែមទៀតបើចំនេះវិជ្ជារបស់ប្រពន្ធខ្ពស់ជាងប្តី (បញ្ជាក់តាមរយៈសញ្ញាប័ត្រ ឬទីតាំងតួនាទីក្នុងសង្គម)។
បើមានម្នាក់ក្នុងចំនោមគូរស្នេហ៏របស់ពួកគេធ្លាប់លែងលះគ្នា​ នោះលទ្ធភាពនៃការ បែកបាក់របស់ពួកគេខ្ពស់ជាងគូរស្នេហ៏ដែលធ្លាប់លែងលះទាំងពីរនាក់។ ….

  1. #1 by peehs07 on ខែវិច្ឆិកា 4, 2009 - 12:34 ព្រឹក11

    ខ្ញុំគាំទ្រដែរ តែចិត្តមនុស្ស ខុសៗគ្នា មានតែកម្រិតការ សិក្សាអបរំខ្ពស់ទេ ដែលអាចថ្លឹងថ្លែង និងធានា អាយុជីវិត ប្តីប្រពន្ធបានល្អយូរអង្វែងបាន… មែនទេ ?

    • #2 by Khuon Ratana on ខែវិច្ឆិកា 4, 2009 - 12:34 ព្រឹក11

      ខ្ញុំអត់ដឹងដែរហ្នឹងបងអើយ ខ្ញុំគ្រាន់តែបកប្រែពីគេប៉ុណ្ណោះ តែខ្ញុំយល់ថាភាគច្រើនគឺយ៉ាងនេះមែន។

  2. #3 by peehs07 on ខែវិច្ឆិកា 4, 2009 - 12:34 ព្រឹក11

    អូភ្លេច ! នៅប៉ុសខ្ញុំមាន ក្រមុំកូនចៅខ្មែរអង្គរ ចេញមកបង្ហាញរាង គ្រាន់បើដែរ…

    http://kapsystem.wordpress.com and

    http://peehs07.wordpress.com

  3. #4 by វណ្ណ on ខែវិច្ឆិកា 6, 2009 - 12:34 ល្ងាច11

    មិនដឹងថាការស្រាវជ្រាវនេះអាចយកមកប្រើបាននៅក្នុងសង្គមខ្មែរដែររឺក៏អត់ទេ។

    • #5 by Khuon Ratana on ខែវិច្ឆិកា 7, 2009 - 12:34 ល្ងាច11

      អត់ដឹងដែរហ្នឹង! ហិហិហិហិហិ ទាល់តែសាកមើលបានដឹង។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: