ដំណឹងជ្រើសរើសប្រពន្ធ

ឥឡូវនេះខ្ញុំចង់បានប្រពន្ធហើយ តែមិនដឹងជាត្រូវធ្វើយ៉ាងម៉េចទើបមានប្រពន្ធហ្នឹងគេ
ឃើញគេមានប្រពន្ធដូចជាស្រួលដល់ហើយ😀 ។ បើមាននារីៗណាចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូបនិងរូបថតមកខ្ញុំ។
បញ្ជាក់:
-មិនប្រកាន់ជាតិសាស អាព្រិចក៏បានដែរ
-អាយុមិនតិចជាងកន្លះដងនៃអាយុខ្ញុំ ហើយក៏មិនច្រើនជាងបីភាគបួននៃអាយុខ្ញុំដែរ
-មានបទពិសោធន៏ធ្វើជាប្រពន្ធគេយ៉ាងតិច ពីរឆ្នាំ
-កំរិតវប្បធម៌បាក់ឌុបយ៉ាងតិច
នេះជាឱកាសល្អសំរាប់លោកអ្នក!!!

  1. #1 by វុឌ្ឍី វុឌ្ឍ on ខែធ្នូ 25, 2009 - 12:34 ល្ងាច12

    ហាហា មានបទពិសោធធ្វើប្រពន្ធគេ??? ចឹងមានតែល្បងអែងយកមេម៉ាយ? ហាហា ចេះតែមានហ្មងចង់បានប្រពន្វ ដាក់ប្រកាសនៅភូមិ ហាហាហា

    • #2 by Ratana on ខែធ្នូ 25, 2009 - 12:34 ល្ងាច12

      ហេហេហេ បើបងឯងមានស្គាល់ណាគេអី ជួយប្រាប់គេផង ក្រែងគេចាប់អារម្មណ៍។ យកអ្នកមានបទពិសោធន៏ដើម្បីមានភាពងាយស្រួល ធម្មតាគេត្រូវការអ្នកចេះដើម្បីធ្វើការចឹងហើយល្បង

      • #3 by វុឌ្ឍី វុឌ្ឍ on ខែធ្នូ 25, 2009 - 12:34 ល្ងាច12

        ហៅខ្ញុំំំំបង? ខ្ញុំទើប១៩។ អត់អីរ៉េនៅស្រុកថៃមានច្រើនចាំខ្ញុំជួយផ្សាយអោយ ហាហាហា

  2. #4 by Ratana on ខែធ្នូ 25, 2009 - 12:34 ល្ងាច12

    ចឹងទេ ចឹងត្រូវហៅប្អូនវិញហើយ ហិហិហិ ស្រីថៃខ្លាចវាមានគំនិតដូចនាយករដ្ឋមន្រ្តីរបស់វា តែមិនអីទេទោះជាត្រូវលក្ខខណ្ឌក៏ត្រូវឆ្លងកាត់ការពិសោធន៍750ដំណាក់ទៀត ទើបឆ្លងដល់ទីផ្តាច់ព្រ័ត្រហើយក្លាយជាប្រពន្ធខ្ញុំ😀

    • #5 by វុឌ្ឍី វុឌ្ឍ on ខែធ្នូ 25, 2009 - 12:34 ល្ងាច12

      រើសពេកគ្មានណាគេយករ៉េ🙂

      • #6 by Ratana on ខែធ្នូ 25, 2009 - 12:34 ល្ងាច12

        រើសតែមាត់តើ យ៉ាងហោចណាស់ក៏យកមកសាកមើលម៉ាយប់សិនដែរ ហេហេហ តើវាឆ្ងាញ់ប៉ិនណា

  3. #7 by វុឌ្ឍី វុឌ្ឍ on ខែធ្នូ 25, 2009 - 12:34 ល្ងាច12

    នែល្បង លែងសាកចឹងប្រយ៉ាត់ខៀវទៅ ហាហាហា

    • #8 by Ratana on ខែធ្នូ 25, 2009 - 12:34 ល្ងាច12

      មិចបានត្រូវខៀវ គឺយកមកតេសមើលតើអាចឆ្លងកាត់បានប៉ុន្មានដំណាក់តើ។

  4. #9 by phuylai on ខែធ្នូ 27, 2009 - 12:34 ល្ងាច12

    រៀនមិនទាន់ចប់ផងចង់បានប្រពន្ធ អត់ចេះខ្មាសម៉ាក់ប៉ាទេអី!! សង្ស័យការ​ហើយ គ្រឿងសមុទ្ររាល់ថ្ងៃទេ!!

    • #10 by Ratana on ខែធ្នូ 27, 2009 - 12:34 ល្ងាច12

      ព្រោះតែរៀនមិនទាន់ចប់ហ្នឹងហើយបានជាចង់បានហ្នឹងណា។ បងឭគេថាគ្រឿងសមុទ្រឆ្ងាញ់ណាស់ណា ហើយលក់បានថ្លៃទៀត😀

      • #11 by phuylai on ខែធ្នូ 27, 2009 - 12:34 ល្ងាច12

        ចឹងអង្គុយលិតអំបិលទាំងអស់គ្នាហ្មងទៅ!!

    • #12 by វុឌ្ឍី វុឌ្ឍ on ខែធ្នូ 28, 2009 - 12:34 ល្ងាច12

      នឹងហើយភុយឡៃនិយាយថឹមថូវ យ៉ាត់អត់មានលុយចិញ្ចឹមគេ

  5. #13 by Ratana on ខែធ្នូ 27, 2009 - 12:34 ល្ងាច12

    ថាអំបិលក៏ដោយអោយតែបានលិត។ បើបានមកនែ គឺលិតទាំងអស់ អីក៏លិតដែរកុំថាឡើយម៉ិលនោះ ហេហេហ

  6. #14 by peehs07 on ខែធ្នូ 28, 2009 - 12:34 ព្រឹក12

    រកពីរទៅ ទុកមួយអោយយើងផង…!

    • #15 by Ratana on ខែធ្នូ 28, 2009 - 12:34 ល្ងាច12

      ហេហេហេ បងឯងចង់បានប៉ុន្មានលូវហ្នឹង?😀

  7. #16 by peehs07 on ខែធ្នូ 28, 2009 - 12:34 ល្ងាច12

    តែមួយបានហើយ ខ្លាចខុសច្បាប់រដ្ឋ !

    ចង់រៀនតាមតាខ្ញុំដែរ តែច្បាប់សព្វថ្ងៃ មិនអនុញ្ញាត ជំនាន់ខ្មោចតា គាត់ក៏ មិនយកច្រើនប៉ុន្មានដែរទេ គាត់យកប្រពន្ធតែ ៧ ប៉ុណ្នោះ គឺប្រពន្ធទាំង អស់នោះ នៅជុំគាត់ទាំងអស់ ក្នុងផ្ទះតែមួយ កុំអោយបែកឆ្នាំងច្រើន ពិបាកធ្វើដំណើរឆ្ងាយ ។

    • #17 by Ratana on ខែធ្នូ 28, 2009 - 12:34 ល្ងាច12

      អូមែនឬ?​ តារបស់ល្បងមែនទេ? ពិតជាគួរអោយសរសើរទឹកចិត្តរបស់ប្រពន្ធគាត់ទាំងនោះណាស់។ ចាំមើលសិនបើមានគេមកដាក់ពាក្យលើសពីមួយអ្នក ខ្ញុំនឹងផ្ទេរអោយល្បងមួយ:D

      • #18 by peehs07 on ខែធ្នូ 29, 2009 - 12:34 ព្រឹក12

        មែនទែន ហើយពិតទៀត យាយខ្ញុំជាភរិយាទី ១ ហើយឥឡូវនេះ ភរិយា
        ទី ២ ប្រហែលជាគាត់ នៅរស់នៅឡើយទេ តែចាស់ណាស់ហើយ ព្រះជន្ម គាត់ជិត ១០០ ហើយ ។ រឿងដែលមនុស្សស្រី គាត់នៅជាមួយគ្នា ច្រើន យ៉ាងនេះ ប្រហែលជាមិនស្រួលទេ តែមិនឮសូរទាស់ទែងអីធំដុំ នោះទេ បើតាមឮពូខ្ញុំបា្រប់ តាខ្ញុំគាត់អត់ធ្វើការអីទេ ធ្វើតែយាយៗទេ ប៉ុន្តែដូចជា មិនពិត ពីព្រោះគាត់ ធ្លាប់ធ្វើជាព្រាន ដោយវាយគ្នាជាមួយខ្លាព្រៃផង វាយនោះវាយមួយព្រឹកថ្ងៃត្រង់ រួចហើយលីខ្លាមកផ្ទះ ធ្វើព្រងើយ ប្រហែលជាគាត់ ពូកែគ្រាន់បើដែរ នាពេលនោះ តែគាត់បានស្លាប់ក៏ វ័យនៅក្មេងដែរ ប្រហែលជាបណ្តាលមកពីវាយ ជាមួយខ្លានោះឯង ដោយ ក្រចកខ្លាខ្វាចស្ទើរពេញខ្លួន ។ល។ ខ្ញុំមិនបានឃើញមុខគាត់ទេ កើតមិនទាន់ ។

  8. #19 by ទន្សាយតូច on ខែធ្នូ 29, 2009 - 12:34 ព្រឹក12

    ចុះdeadlineឆ្នាំណាដែរ?

    • #20 by Ratana on ខែធ្នូ 29, 2009 - 12:34 ព្រឹក12

      ចុះឆ្នាំណឹងហើយ។​ មិចចាប់អារម្មណ៍អី អត់យកទេទន្សាយឈ្មោលនោះ ហេហេហេ

      • #21 by ទន្សាយតូច on ខែធ្នូ 29, 2009 - 12:34 ល្ងាច12

        ចុងឆ្នាំនឹង លឿម៉េស!​ ចេះតែមានហើយ ទោះជួលខ្ញុំទៀតក៏មិនព្រមដែរ។
        តែមានទន្សាយញីមួយចង់ដាក់ពាក្យ យកអត់?

      • #22 by Ratana on ខែធ្នូ 29, 2009 - 12:34 ល្ងាច12

        អោយតែទន្សាយញីហ្នឹងអាចទ្រំាទ្របាន ខ្ញុំយល់ព្រមភ្លាម😀

  9. #23 by Ratana on ខែធ្នូ 29, 2009 - 12:34 ព្រឹក12

    អញ្ចឹងល្បង Peehs07ឯង ក៏មានមន្តស្នេហ៍ដូចលោកតាល្បងឯងដែរមើលទៅ នៅមកសុំខ្ញុំទៀត🙂 ។

  10. #24 by peehs07 on ខែធ្នូ 29, 2009 - 12:34 ព្រឹក12

    ខ្ញុំមិនមានស្នេហ៍ទេ មិនដែលរកអីបាននិងគេទេ លេខខ្ញុំទាល់តែគេជួយរក ទើបមានសង្ឃឹម បើមិនចឹងទេ មានតែតាំងសិល…

    • #25 by Ratana on ខែធ្នូ 29, 2009 - 12:34 ល្ងាច12

      តាំងសីលធ្វើជាព្រះប៉ាដោយទៅចឹង:D ខ្ញុំរកមិនបានដែរហ្នឹងបានជាដាក់ប្រកាសក្រែងលោមាននារីៗណាគេចាប់
      អារម្មណ៍អី ហេហេហេ

  11. #26 by peehs07 on ខែធ្នូ 29, 2009 - 12:34 ល្ងាច12

    ខ្ញុំយល់ថា ការតាំងសិល ជាការល្អណាស់ មុននឹងធ្វើអ្វីមួយ ពីព្រោះធ្វើអោយ យើងមានពេលវេលា គ្រប់គ្រាន់ដើម្បីពិចារណា នូវអ្វីដែលយើងត្រូវធ្វើ ឬមិនត្រូវធ្វើ យើងត្រូវយកប្រពន្ធ ឬក៏មិនក៏ទាន់យក ជាពិសេសក្នុង ដំណាក់កាល កំពុងសិក្សា បើយើងយកប្រពន្ធពេលនេះ គឺប្រហែលជាខាតបង់ ការសិក្សាជាមិនខាន ពីព្រោះមានប្រពន្ធរវល់ណាស់
    រវល់តែមើលកូនផង មើលម៉ែវាផង ខ្លាចក្រែងខ្លែងមកឆាប រវល់តែជូនទៅ ផ្សារ ដើរលេង ទិញប្រដាប់តុបតែងមុខ និងខោអាវ សំលៀកបំពាក់ ហើយ និងមើលកុនល្ខោណជាដើម អញ្ចឹងខ្ញុំគិតថា មិនទាន់ចង់យកប្រពន្ធពេល នេះទេ ចឹងសុខចិត្តនៅម្នាក់ឯងសិនទៅ…

    • #27 by Ratana on ខែធ្នូ 29, 2009 - 12:34 ល្ងាច12

      អូយ! ប្តីល្អដល់ហើយល្បងនៀក នារីណាបានធ្វើជាប្តីច្បាស់ជាមានសុភមង្គលណាស់ហើយ

  12. #28 by រដ្ឋ on ខែមករា 4, 2010 - 12:34 ល្ងាច01

    មាន​គេ​ត្រួស​ត្រាយ​ផ្លូវ​ឲ្យ​ ក៏​ល្អ​ដែរ😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: