ថ្ងៃកុហក

គ្រាន់តែចូលដល់ថ្ងៃទី 1/4 ភ្លាម មានស្រីយួនម្នាក់បានសារភាពស្នេហ៍​ដាក់ខ្ញុំ ហើយថានឹងប្រគាល់អី្វៗគ្រប់យ៉ាងទាំងអោយខ្ញុំ ខ្ញុំខំតែភ័យអស់ម៉ាសន្ធឹក តែដល់សំរេចសាច់ការគេកុហកសោះ ព្រោះអីថ្ងៃហ្នឹង គឺជាថ្ងៃកុហក។ សំណាងល្អដែរ កុំអីត្រូវបានស្រីយួនបោកយកកូនប្រើហើយ ហេហេហ ហេងអស្ចារ្យ​!

  1. #1 by Samady KS on ខែ​មេសា 1, 2010 - 12:34 ព្រឹក04

    កុំអី​ហ្នឹង​អស់​ព្រហ្មចារ៉ា​​​ប៉ាដោយ

    • #2 by Ratana on ខែ​មេសា 1, 2010 - 12:34 ព្រឹក04

      ហ្នឹងហើយ ព្រហ្មចារ៉ាវាជារឿងសំខាន់ខ្លាំងណាស់សំរាប់ប្រុសៗយើង ត្រូវការពារប្រយ័ត្នកន្លង់(នារី)លួចក្រេប ហេហេ

  2. #3 by កុមារកាមទេព on ខែ​មេសា 1, 2010 - 12:34 ព្រឹក04

    ព្រហ្មចារ៉ា​​​ហ្នឹងអីគេ? អត់ដែលលឺសោះ!!!!! បើបោកបានមែននោះ យកកូនទៅហាននូយហ្មង!!!

    • #4 by Ratana on ខែ​មេសា 1, 2010 - 12:34 ព្រឹក04

      អត់ទាន់ស្គាល់ព្រហ្មចារ៉ាទេអី? អត់ទេ អត់យកទេ

  3. #5 by កុមារកាមទេព on ខែ​មេសា 1, 2010 - 12:34 ព្រឹក04

    ស្គាល់តែព្រហ្មចារីយ៍!!! អត់ព្រហ្មចារីយ៍ តាំងពីអាយុ ១១ឆ្នាំ ២ខែ!!!!

    • #6 by Ratana on ខែ​មេសា 1, 2010 - 12:34 ព្រឹក04

      អាម៉េចអស់លឿងម៉្លេះ?

      • #7 by កុមារកាមទេព on ខែ​មេសា 1, 2010 - 12:34 ព្រឹក04

        មកពី……ទៅមើលរឿងនៅប្លកខ្ញុំទៅ ឆាប់ដឹងជាង!!!!

  4. #8 by ភារម្យ on ខែ​មេសា 1, 2010 - 12:34 ព្រឹក04

    ហា​ហា នុះញ៉ុមថាប្រយ័ត្ម នារីវៀតណាមបោកយកកូនប្រើ បិះគេបោកមែន តែណ្ហើយ បើគេបោកបានចេះតែទ្រាំទៅ ធ្វើមិចយើងកើតមកជាប្រុសទៅហើយ តែងតែត្រូវរងកម្ម ពីការបោកប្រាស់ពីសំណាក់នារីៗអាចឹងហើយ! ហិ ហិ!

    • #9 by Ratana on ខែ​មេសា 1, 2010 - 12:34 ព្រឹក04

      ខ្ញុំថាចង់អោយគេបោកដែរ តែដោយសារខ្ញុំមានក្បាច់គុណខ្ពស់ពេកបានជាគេបោកមិនបាន🙂

  5. #10 by ក្មេងស្រែ on ខែ​មេសា 2, 2010 - 12:34 ព្រឹក04

    April Fool’s day huh? ហាស ហាហ… សំណាងហើយស្រុកយើងអត់ចំលង វប្បធម៌នេះមកប្រើ បើមិនចឹងទេ, មិនដឹងក្មេងស្រែខាតអស់ម៉ានពែងអាកោទេមើលទៅ!😀

    • #11 by Ratana on ខែ​មេសា 2, 2010 - 12:34 ព្រឹក04

      ថ្ងៃទី 1/4 ជាទីវាភូតកុហក អន្តរជាតិ តែខ្ញុំក៏មិនដែលដឹងដែរ ទើបតែឆ្នាំណឹងបានដឹង ហើយថែមទាំងត្រូវបានគេភូតទៀត ហេហហេ

  6. #12 by កួរ​ស្រូវ on ខែ​មេសា 3, 2010 - 12:34 ព្រឹក04

    ក្រោយ​ពី​បាន​បាត់​មុខ​​បាត់​មាត់​ពី​ដែន​ដី​ WordPress ដ៏ល្អ​ស្រស់​ត្រកាល​ អស់​មួយ​រយៈ​កន្លង​មក ខ្ញុំ​បាទ​មាន​ការ​ក្តី​នឹក​រលឹក​ជា​ពន្លឹក​ ដល់​ប្រជានុរាស្ត្រ​នៃ​​នគរ​​សិប្បនិមិត្ត​​ ដែល​ពោរពេញ​ដោយ​សេរីភាព​​​មួយ​​នេះ​។ តើ​អស់​លោក​អ្នក​នាង​កញ្ញា​​ទាំងអស់​គ្នា​ សុខ​ទុក្ខ​ជា​ធម្មតា​ទេ​​?​

    ឆាក​ជីវិត​របស់​យើង​ម្នាក់​ៗ តែង​តែ​បន្ត​ដំណើរ​ទៅ​មុខ​ជា​ដរាប ទោះ​ជាមាន​​រឿង​ល្អ​និងឬ​អាក្រក់​កើត​មាន​ឡើង​ ចំពោះ​រូប​យើង​យ៉ាង​ណា​ក៏​ដោយ​។ ដូចនេះ ដើម្បី​ចូល​រួម​បង្កើត​បរិយាកាស​ដ៏​រីករាយ និង​ពោរ​ពេញ​ដោយ​ក្តី​សង្ឍឹម​ សម្រាប់​​ជីវិត​របស់​យើង​ទាំងអស​គ្នា ខ្ញុំ​បាទ​នឹង​​ចាប់​ផ្តើម​ថត​និង​ចុះ​​ផ្សាយ​​ ខ្សែ​ភាពយន្ត​ប្រឌិត (Machinima) រឿង “ ឥន្ទ្រី​ខៀវ” សារ​ជា​ថ្មី​ម្តង​ទៀត​។ ហើយ​ខ្ញុំ​បាទ​សន្យា​ថា នឹង​ខិត​ខិត​ឲ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត ដើម្បី​ធ្វើ​ខ្សែ​ភាពយន្ត​ប្រឌិត​ថត​ថ្មី​នេះ អាច​ក្លាយ​​ជា​ចំណី​អារម្មណ៍​ដ៏​ពេញ​ចិត្ត​មួយ​ សម្រាប់​អស់​លោក​អ្នក​នាង​កញ្ញា​​ទស្សនា នៅ​ពេល​ទំនេរ​។ ទន្ទឹម​នឹង​នេះ​ដែរ ខ្ញុំ​បាទ​នឹង​រង់ចាំ​ទទួល​យក​ជានិច្ច នូវ​គ្រប់​​ការរិះគន់​កែ​លម្អ​ទាំងឡាយ​ណា​ ដែល​អាច​ធ្វើ​ឲ្យ​ខ្សែ​ភាពយន្ត​ប្រឌិត​របស់​ខ្ញុំ​បាទ​ មាន​លក្ខណៈ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​។ ខ្សែ​ភាពយន្ត​ប្រឌិត​របស់​ខ្ញុំ​បាទ នឹងត្រូវ​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​ថ្មី​របស់​ខ្ញុំ​បាទ​ ដែល​មាន​អាស័យដ្ឋាន​ដូច​តទៅ​នេះ http://vuthdevelop.blogspot.com/

    សូម​ទទួល​យក​នូវ​ការរាប់អាន​ដ៏​ខ្ពង់ខ្ពស់​ពី​ខ្ញុំ​បាទ

    កួរ​ស្រូវ

    • #13 by Ratana on ខែ​មេសា 3, 2010 - 12:34 ព្រឹក04

      បាទ រីករាយជានិច្ច🙂

  7. #14 by កួរ​ស្រូវ on ខែ​មេសា 8, 2010 - 12:34 ល្ងាច04

    ក្រោយ​ពី​បាន​បញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ​រួច​មក កម្លោះ​ដ៏​ស្រស់​សង្ហារ​ម្នាក់ ​​​ដែល​មាន​ឈ្មោះ​ថា កែវ បញ្ញាវុធ បាន​ទៅ​ប្រឡង​​ប្រជែង​ចូល​ធ្វើ​ជា​​ទាហាន​ទ័ព​អាកាស​នៅ​ក្នុង​​កង​ខេមរ​ភូមិន្ទ​​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា​។ដោយសារ​រូប​គេ​​ធ្លាប់​ជា​​សិស្ស​ឆ្នើម​​នៅ​ក្នុង​មុខ​វិជ្ជា​គណិតវិទ្យា និងធ្លាប់​​មាន​ឈ្មោះ​​ល្បីល្បាញ​ខាង​ដោះ​ស្រោយ​លំហាត់​គណិតវិទ្យា ​បាន​យ៉ាង​លឿន​រហ័ស​​​ដូច​ផ្លេក​បន្ទោរ​ កម្លោះ​ កែវ បញ្ញា​វុធ ​ក៏​បាន​​ប្រឡង​ជាប់ និង​ត្រូវ​បាន​ជ្រើសរើស​​ជា​អាកាសយានិក ​​សម្រាប់​ការបើកបរ​យន្តហោះ​ប្រដេញ​​​ដ៏​ទំនើប​បំផុត​ បើ​អាច​ធ្វើ​ទៅ​បាន​។

    ដោយ​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា ពុំ​ទាន់​មាន​សាលា​​កង​ទ័ព​អាកាស និង​គ្រូ​បង្វឹក​​​​ដែល​មាន​ជំនាញ​គ្រប់គ្រាន់​ ក្នុង​ការបង្ហាត់​បង្រៀន​ក្រុម​អាកាសយានិក​នៃ​យន្តហោះ​ប្រដេញ កម្លោះ​ កែវ បញ្ញាវុធ ក៏​ត្រូវ​បាន​​អគ្គបញ្ជាការ​នៃ​កងទ័ព​អាកាស បញ្ជូន​ឲ្យ​ទៅ​រៀន​នៅ​​​ស​ហព័ន្ធ​រុស្ស៊ី​​។
    អាន​បន្ត>>

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: