ជិះឡានក្រុងលង់ស្នេហ៍ស្រីស្អាត

ថ្ងៃនេះហេងដល់ហើយ ជិះឡានក្រុងបានឈជិតស្រីស្អាត សំណាងល្អទៀតមនុស្សអោយណែនឡានដែលជា ឪកាសអាចខិតចូលគេកាន់តែជិតទៀត ហេហេហ😀 ជិះមកដល់កន្លែងត្រូវចុះហើយ ឃើញគេមិនទាន់ចុះ ក៏ជិះទៅទៀតនឹងគេទៅ រហូតដល់ពេលគេចុះទើបចុះហ្នឹងគេ😀 រួចទើបត្រលប់មកផ្ទះវិញតែម្តងទៅ ។ ខ្ញុំមិនមែនខូចទេណា គ្រាន់តែចង់ជិះដើរលេងប៉ុណ្ណោះ😀 ហេហេហេ

  1. #1 by ឡង់ឌី on ខែសីហា 7, 2010 - 12:34 ព្រឹក08

    មុខ​ក្រាស់​ដល់​ហើយ😀 ដល់​កន្លែង​ត្រូវ​ចុះ​ហើយ​មិន​ព្រម​ចុះ​ទៀត
    បើ​ឆ្លៀត​អ៊ីចឹង​ហើយ ម៉េច​ក៏​មិន​ព្រម​តាមឱ្យ​ដល់​ផ្ទះ​គេ​តែម្តង​ទៅ?😀

    • #2 by Ratana on ខែសីហា 7, 2010 - 12:34 ព្រឹក08

      មុខមិនក្រាស់ម៉ានទេ ស្តើងដែរហ្នឹង ហ៊ីហ៊ី អត់ហ៊ានទៅដល់ផ្ទះគេទេ😀

  2. #3 by vathanakkhmer on ខែសីហា 7, 2010 - 12:34 ព្រឹក08

    ហើយចុះម៉េចក៏មិនតាមគេទៅតែម្តងទៅ?ហ៊ឺ!គួរអោយស្តាយមែនចឹង!

    • #4 by Ratana on ខែសីហា 7, 2010 - 12:34 ព្រឹក08

      តាមអីទៀតបើសួរគេគេមិនឆ្លើយផង បើគេតបនោះម៉្លេះប្រោកទៅតាមគេបាត់ហើយ ហាហាហា

  3. #5 by sambatt on ខែសីហា 7, 2010 - 12:34 ព្រឹក08

    ខ្ញុំធ្លាប់់ជិះឡាន ឫឈរតំរង់់ចំាក្បែរស្រីស្អាតដែរ …ហើយដោយសារតែខ្ញុំ
    មិនដែលពាក់់នាឡិកា ហើយឃើញគេពាក់់នាឡិកា ហើយចង់់និយាយជាមួយគេ,
    ធ្វើជាសួរគេថាម៉ោងប៉ុន្មានហើយ? តាមពិត មានគេទៀត ពាក់់នាឡិកាដែរ,ម៉េចខ្ញុំមិនសួរ?
    ធ្វើម៉េចកំណើតមនុស្សប្រុសតែអញ្ចឹង…ស្រីដូចជាសុបិនរបស់់បុរស ,តាមទស្សនៈរបស់់ទស្សវិទូ
    ដាណឺម៉ាក ឈ្មោះ Soren Kierkegaard។!

    • #6 by Ratana on ខែសីហា 7, 2010 - 12:34 ព្រឹក08

      ចឹងខ្ញុំមិនចំលែកពេកទេ😀

      • #7 by sambatt on ខែសីហា 7, 2010 - 12:34 ល្ងាច08

        មនុស្សប្រុស ដូចតែគ្នាទេ…ឃើញគេស្អាតដើរកាត់់ហើយ ,មិនដែលធ្មេចភ្នែកទេ។
        ស្រីស្អាតដូចជាមេដែកអញ្ចឹង ចំណែកគេវិញដូចជាមើលមិនឃើញថាប្រុសយើងជាមេដែកអីទេ?

      • #8 by Ratana on ខែសីហា 8, 2010 - 12:34 ព្រឹក08

        ខ្ញុំឃើញគេស្អាតដើរកាត់បើមិនបានសរសើរគេមួយម៉ាត់ដូចមិនអស់ចិត្តសោះ មិនដឹងថាស្រីៗយ៉ាងម៉េចវិញដែរទៅណ?

      • #9 by sambatt on ខែសីហា 8, 2010 - 12:34 ល្ងាច08

        ហេតុអីក៏គេមិនឃើញយើងស្អាតសោះចឹងណ៎?
        ហេតុអីក៏គេមិនចង់់ស្គាល់់យើងចឹងណ៎?
        ស្រីស្អាត ដឹងថាខ្លួនស្អាត តែក៏ដឹងថាមានបុរសចង់់តាមស្រលាញ់់ដែរ:)

      • #10 by Ratana on ខែសីហា 8, 2010 - 12:34 ល្ងាច08

        បើដឹងហើយហេតុអីក៏ធ្វើឬកសំបើមអីម៉្លេះ ធ្វើដូចជាមិនដឹងមិនឭ មិនយល់ចិត្តបុរសៗស្រីស្អាត

  4. #11 by ភារម្យ on ខែសីហា 7, 2010 - 12:34 ព្រឹក08

    អត់ជឿទេ! អត់ភ័ស្តុតាងផង!

    • #12 by Ratana on ខែសីហា 7, 2010 - 12:34 ព្រឹក08

      យកស្អីទៅមកធ្វើភ័ស្តុតាង? ​ហិហិហិ

      • #13 by ភារម្យ on ខែសីហា 7, 2010 - 12:34 ព្រឹក08

        មានអាពួកម៉ាក១ វារៀនដុកទ័រនៅវៀតណាមដែរ វាថានារីៗស្លៀកខ្លីៗ សាច់សរ:mrgreen:

      • #14 by Ratana on ខែសីហា 7, 2010 - 12:34 ព្រឹក08

        ហេហេហេ មានអ្នកសាច់ខ្មៅដូចតែយើងដែរហ្នឹង យ៉ាងណាក៏មិនស្អាតដូចស្រីខ្មែរយើងដែរ

  5. #15 by ផ្កាយដុះកន្ទុយ on ខែសីហា 7, 2010 - 12:34 ល្ងាច08

    យ៉ាប់! យ៉ាប់មែនទែន បងរតនា! បើខ្ញុំជាបងវិញ ខ្ញុំនឹងរកវិធីនិយាយទាក់ទងនាងឲ្យបាន ដូចជាអ្នកនាងមានស្គាល់ផ្លូវទៅ…..? ខ្ញុំជាអ្នកចំនូលថ្មី អត់សូវស្គាល់ផ្លូវទៅណាទៅណីទេ សូមជួយប្រាប់តិចបានទេ?…. បើមិនអញ្ចឹងទេ …. ហិហិ ហិហិ! និយាយទៅបងឯងល្ងង់មែនទែន!!!!!

    • #16 by Ratana on ខែសីហា 7, 2010 - 12:34 ល្ងាច08

      នោះប្រាកដហើយខ្ញុំល្ងង់បន្តិចមែន តែមនុស្សច្រើនណាស់ វវរសង្សាគេនៅក្បែរនោះដែរ ខ្ញុំមិនវីវរហើយទេអី ស្រួលមិនស្រួលស៊ីកណ្តាប់ដៃគេមួយទៅមិនស៊យទៅហើយ​? :D​ ដល់ពេលគេចុះពីលើឡានដើរតាមតែបន្តិចគេចូលផ្ទះប្រោកបាត់ ហិហិ

    • #17 by ឧត្តម's Blog on ខែសីហា 9, 2010 - 12:34 ព្រឹក08

      មើលអ្នកឆ្លាត!​ ងៃមុនក្រែងថាមានគេតាមដែរហេ! បែជាថាកម្មពៀរ?
      ហិហិ!

      • #18 by Ratana on ខែសីហា 9, 2010 - 12:34 ព្រឹក08

        លើលោកនេះពិតជាមានកម្មពៀរមែនអី?

  6. #19 by ក្មេងពាល on ខែសីហា 8, 2010 - 12:34 ព្រឹក08

    ហាហា! អាហ្នឹងបងរតនាឯង! បើញ៉ុមវិញមិនបាច់និយាយទេស! ប្រហែលជាសុំលេខទូរស័ព្ទទៀតណ៎!

  7. #20 by វាន់ឌីយ៉ា on ខែសីហា 8, 2010 - 12:34 ល្ងាច08

    ខាតតែលុយ ព្រោះត្រូវត្រលប់មកផ្ទះវិញហើយ ថែមទាំងមិនស្គាល់ឈ្មោះគេទៀត!!!

    • #21 by Ratana on ខែសីហា 8, 2010 - 12:34 ល្ងាច08

      ហេហេហេ ចង់ស្គាល់ឈ្មោះគេមកធ្វើចាអី? ខ្ញុំមិនមែនប្រុសខូចចឹងរ៉េ😀

      • #22 by ពណ៌មាស on ខែសីហា 9, 2010 - 12:34 ព្រឹក08

        ថាអត់ខូចទៀត សូមជូនចំរៀងមួយបទគឺ តាមអើយអើយតាម

    • #23 by Ratana on ខែសីហា 9, 2010 - 12:34 ព្រឹក08

      អរគុណ! គ្រាន់តែតាមមើលមុខគេតិចហ្នឹងណា មានខូចណា😀

      • #24 by វាន់ឌីយ៉ា on ខែសីហា 9, 2010 - 12:34 ល្ងាច08

        ហិហិ

  8. #25 by kaps on ខែសីហា 9, 2010 - 12:34 ល្ងាច08

    ចឹងឯង សម័យឥឡូវនេះ ចង់ជាសម័យ មហាលោតផ្លោះ មហាអស្ចារ្យ ទៅហើយ! ឃើញអ្វីៗស្ទើរតែស្រស់ស្អាត ទាំងអស់ ទាំងមនុស្ស ទាំងសម្ភារៈ និងរុក្ខជាតិ ធ្វើឱ្យយើងមានអារម្មណ៍ រំភើបរីករាយ ជាពិសេសធ្វើដំណើរនៅ លើឡានក្រុងតែម្តង ខ្ពស់ស្រឡះ មិនចង្អៀត ហើយតម្លៃថោក អ្នកជិះម្នាក់ៗ មើលទៅរាងសប្បាយ មិនអន់ជាង ជិះយន្តហោះប៉ុន្មានដែរទេ រឿងស្រីស្អាតហ្នឹង ឆាប់មើលឃើញណាស់ មិនដឹងជាយ៉ាងម៉េច ដូចជាមេដែកមែន! តែយ៉ាងណាក៏ដោយ មនុស្សដែលមានសុជីវធម៌ និងសីលធម៌ក្នុងខ្លួន មិនងាយនឹងធ្វើអ្វីផ្តេសផ្តាសទេ មែនទេ? បានត្រឹមដូចជាយល់សប់ទៅចុះ! មែនទេ?

    និយាយឡានក្រុង នឹកឃើញកាលសម័យមុន ជិះឡានភ្នំពេញ-បាត់ដំបង ប្រើពេលមួយថ្ងៃ (៦ព្រឹករហូត៦ល្ងាច) ផ្លូវដូចរងដំឡូង បើមានស្រីស្អាតនៅក្បែរ ក៏ដូចញញឹមមិនកើតទេ ហើយមានកន្លែងខ្លះលិចបាត់ទាំងឡាន ទម្រាំដល់បាត់ដំបង ឡានជ្រុះខ្ចៅចង់អស់ ហើយថ្លៃទៀត តែមិនថ្លៃ ដូចឆ្នាំ២០០៤ទេ ហ៊ានជួលឬម៉ៅឡានតាក់ស៊ី អស់ពីររយ ($250)បាត់ដំបង អត់បានដឹងថា គេមានឡានក្រុងជិះ ឡានក្រុងគេយកតែ បីដុល្លា ($3)ទេម្នាក់ ចឹងបើជិះឡានក្រុង ទាំងថ្លៃជិះនិងថ្លៃបាយ អស់តែ ៥ ដុល្លា យ៉ាងច្រើន នេះបានចំអ្នកព្រៃចូលក្រុងមែន ហើយពួកសណ្ឋាគារ នោះទៀតសោត ក៏ដូចជាចិត្តអាក្រក់ណាស់ មិនប្រាប់រឿងឡាន ក្រុងអីបន្តិចសោះ សុខចិត្តហៅឡានតាក់ស៊ីមកឱ្យទៅវិញ! មានអីដូចប៉ាវអ្នកឡានតាក់ស៊ី ដើរលេងអញ្ចឹង! ចេញលុយថ្លៃគុយ ទាវនិងបាយតាមផ្លូវ ហើយនិងថ្លៃសណ្ឋាគារ ឱ្យគេដេកទៅទៀត!។ល។

    • #26 by Ratana on ខែសីហា 10, 2010 - 12:34 ល្ងាច08

      មែនហើយពិតជាដូចមេដែកមែន ទាញភ្នែកខ្ញុំយកតែម្តង! អោយតែងាកចំគឺប្រាកដជានៅជាប់ស្តិននៅហ្នឹងហើយ😀 តែបានតែមើលទេ សូម្បីតែនិយាយរកគេហ្នឹងខ្ញុំមិនហ៊ានផង។ ខ្ញុំជិះឡានក្រុងដែលគេរត់តែក្នុងក្រុងទេ មិនស្រឡះប៉ុន្មានទេ ណែនៗតែរហូត ពិសេសពេលល្ងាចៗ។ ខ្ញុំយូរៗជិះម្តង ដូចជាទៅលេងផ្ទះមិត្តភក្តិអីចឹងទៅ។

  9. #27 by ធារិទ្ធ on ខែសីហា 10, 2010 - 12:34 ព្រឹក08

    ខូច​ដល់ក :p

    • #28 by Ratana on ខែសីហា 10, 2010 - 12:34 ល្ងាច08

      មិនត្រឹមតែដល់កទេ ការពិតហួសកទៀតឯណោះ😀

    • #30 by Ratana on ខែសីហា 14, 2010 - 12:34 ល្ងាច08

      thanks for your news!😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: