ឆ្ងល់មែនទែនឥឡូវ!

នៅកន្លែងខ្ញុំមាននិស្សិតខ្មែរស្រីម្នាក់ ដែលពីមុនខ្ញុំធ្លាប់យកចិត្តទុកដាក់ អាចនិយាយថាពេលនោះប្រហែលជាខ្ញុំស្រលាញ់គេផងក៏មិនដឹង។ ក្រោយមកគេក៏ជ្រើសរើសយកបុរសម្នាក់ផ្សេងទៀត ដែលនាងស្រលាញ់។ ក្រោយពេលដែលគេជ្រើសរើសយកបុរសម្នាក់នោះមក ខ្ញុំនឹងគេគឺនៅធម្មតាទេ នៅតែទៅណាមកណាជាមួយគ្នាអីធម្មតាទេ តែក្រោយមកទៀតខ្ញុំម្តងកាលនាំមិត្តភក្តិយួន មកលេង អាចនិយាយថាខ្ញុំមានសង្សាយួន គឺគេតែងតែធ្វើភាពមិនពេញចិត្ត ដូចជាខឹងច្រលោត មិននិយាយមិនស្តីរកខ្ញុំ ធ្វើគំរោះគំរើយដាក់ខ្ញុំ​ ធ្វើឌឺៗ…។ ពិតជាឆ្ងល់ខ្លាំងណាស់ ចុះមិត្តភកិ្តផ្សេងទៀតដែលមានសង្សាយួន ហេតុអីក៏មិនមានប្រតិកម្មអីផង? ត្រង់ខ្លួនឯងមានសង្សានៅទីនេះ ធ្វើអីៗ ខ្ញុំមិនដែលខ្វល់អីផង! ពិតជាយ៉ាប់មែន។ ខ្ញុំខំប្រឹងធ្វើធម្មតា មិនអោយមានការឈឺចាប់ មិនចង់អោយមានភាពទឹសទាល់ប៉ុណ្ណឹងហើយ នៅតែធ្វើមិនយល់មិនដឹងទៀត។

  1. #1 by ផ្កាយដុះកន្ទុយ on ខែកញ្ញា 26, 2010 - 12:34 ល្ងាច09

    ហហិហិ… យ៉ាប់មែន រឿងស្នេហារបស់មនុស្សចាស់ៗ ពិតជាគួរឲ្យចង់មើលមែន… ហិហិ… មិន​បាច់គិត​ខ្វល់ច្រើនទេ… បើ​យ៉ាប់ពេក សួរគាត់ត្រង់ៗតាម៉ង់ទៅថា ស្រឡាញ់ខ្ញុំឬ បានធ្វើអីប្លែកៗអញ្ចឹងហ្អា៎? ហិហិ…

    • #2 by Ratana on ខែកញ្ញា 26, 2010 - 12:34 ល្ងាច09

      សាលាញ់ចាអី គេមានប្រុសស្នេហ៍គេទៅហើយហ្នឹង!

  2. #3 by katie on ខែកញ្ញា 26, 2010 - 12:34 ល្ងាច09

    គួរតែសួរត្រង់ៗមែនហ្នឹង? ចាំបាច់ឆ្ងល់ច្រើនអីទៀត

    • #4 by Ratana on ខែកញ្ញា 26, 2010 - 12:34 ល្ងាច09

      សួរអីទៀតទេ សួររួចហើយ! ម្សិលមិញ ខ្ញុំនាំស្រីយួនមកលេងបន្ទប់(និយាយត្រង់ៗប៉ាដោយទៅ😀 ) ដឹងហើយថាខ្ញុំនាំស្រីមកបន្ទប់ បើមិនដឹងក៏ឃើញស្បែកជើងនៅខាងក្រៅបន្ទប់ដែរ នៅហ៊ានមកគោះទ្វារ បើកភ្នែកម៉ក់ៗមើលទៀត តាមធម្មតាមិនសូវឃើញមកអើតផងហ្នឹង។ ហើយតាំងធ្វើមានប្រតិកម្ម….

  3. #5 by វិសាល on ខែកញ្ញា 26, 2010 - 12:34 ល្ងាច09

    ជួបវិបត្តិស្នេហ៍ហើយពួកម៉ាកញ៉ុម​😀
    ត្រូវហើយ បើចង់ដឹងមានតាសួរត្រង់ៗហ្មង អោយឆាប់ចប់ កុំអោយអង្គុយឆ្ងល់តាម្នាក់ឯង

    • #6 by Ratana on ខែកញ្ញា 26, 2010 - 12:34 ល្ងាច09

      អូ! អត់មានវិបត្តិអីបន្តិចសោះ។ គ្រាន់តែឆ្ងល់ប៉ុណ្ណឹងឯង ព្រោះអីមិនដែលឃើញ។ បើសួរនោះខ្ញុំសួររួចហើយ តែគេឆ្លើយថាវាមិនអាចទេ ហេហេហេ។ តែទោះជាយ៉ាងណា រតនា មិនដែលខ្វល់អីទាល់តែសោះ។ សព្វថ្ងៃរស់នៅ រៀនសូត្រ មានសេរីភាពខ្លាំងណាស់ ទាស់តែម៉្យាងទេ លុយចាយរាងស្ទើរបន្តិច ហិហិហិ

  4. #7 by សិរី on ខែតុលា 4, 2010 - 12:34 ល្ងាច10

    បងរតនាពិតជាបានសួរគាត់ហើយពិតមែន រឺគ្រាន់តែស្មានខ្លួនឯងទេ ? បើតាមញ៉ុមគិតទៅដូចជាបងស្រីហ្នឹងមានចិត្តប្រចណ្ឌបងឯងម៉េចទេ ហើយបើបងអត់ទាន់សួរគាត់ទេ​ ហើយឃើញការប្រព្រឹត្តរបស់គាត់រួចម៉ៃយក៏នោះប្រហែលជាអាចខុសណា ព្រោះគាត់អាចធ្វើព្រោះចង់សាកស្ទង់ចិត្តបងរតនាឯងសិនថា ខឹងនឹងគាត់អីអត់ បើប្រចណ្ឌខឹងគឺបានន័យថាបងឯងសាឡាញ់គាត់ហើយ🙂 ញ៉ុមគ្រាន់តែគិតតាមការធ្លាប់ឆ្លងកាត់ទេណា😀

    • #8 by Ratana on ខែតុលា 18, 2010 - 12:34 ព្រឹក10

      ខ្ញុំមានទៅខឹងស្អី គ្រាន់តែឆ្ងល់ប៉ុណ្ណោះ

      • #9 by កែវ សិរី on ខែតុលា 24, 2010 - 12:34 ល្ងាច10

        បើឆ្ងល់ កុំទុកយូរទៀតបង, សួរត្រង់ៗតែម្តងទៅ ដើម្បីបានច្បាស់ អស់សង្ស័យទៀត 🙂

  5. #10 by សាយ័ន្ត on ខែតុលា 7, 2010 - 12:34 ល្ងាច10

    រតនា ឯងគួរតែតែងបទថ្មីថា ទុកផ្លូវអោយបងដើរផង! ចឹងទេ ពេលបណ្តើរស្រីថ្មីកាត់ ច្រៀងបទ អរគុណដែលអូនក្បត់បង ! ហេហេ

    • #11 by Ratana on ខែតុលា 18, 2010 - 12:34 ព្រឹក10

      ហេហេហេ ចាំខ្ញុំសាកតែងសាកមើលសិន ចេញអត់!😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: