បញ្ហាអ៊ីនធើនែតនៅកន្លែងខ្ញុំ

យូរហើយមិនបានចូលមក ដោយសាអត់អ៊ីនធើនែត។ បុណ្យ១០០០ឆ្នាំថាំងឡុងហាណូយ ធ្វើអោយក្រុមហ៊ុនinternet ដែលខ្ញុំកំពុងប្រើវាកាត់ ខ្ទេចកាត់ខ្ទីដើម្បីរៀបចំកុំអោយខ្សែររញ៉េរញ៉ៃ។ ស្មានថាដាច់រយៈពេលខ្លី យូរទៅចេះតែយូរទៅ អាឡូវនៅតែអត់មានប្រើតាដែល នេះឆ្លៀតប្រើរបស់មិត្តភក្តិទេ។ ឆ្លៀតក្នុ្ងឱកាសនេះដែរពួកអាគ្រប់គ្រងអន្តេវាសិកដ្ឋានវាចង់គ្រប់គ្រងលើនិស្សិតទាំង
អស់ ផ្នែកinternet ហ្នឹងទៀត គឺថាវាជាអ្នកទាក់ទងក្រុមហ៊ុន ហើយអោយនិស្សិតទាំងអស់ ភ្ជាប់ចេញពីពួកវា។ តែខ្មែរសាលាខ្ញុំមានជាងសាមសិបនាក់អត់មាននរណាព្រមភ្ជាប់ ជាមួយពួកយួនទេ គឺពួកយើងចង់ភ្ជាប់ដោយឡែកតែខ្មែរយើង ព្រោះអីវាមានភាពងាយ ស្រួលច្រើនជាងដាក់ជាមួយយួន។ ត្រូវតវ៉ាជាមួយពួកអាគ្រប់គ្រង dormitory ជាមួយសាលា ទម្រាំតែបាន ពួកវាយកឡេសនេះឡេសនោះរហូត ឥឡូវពួកវាព្រមអោយខ្មែរតដោយឡែកហើយ​ ដល់ពេលទៅសួរក្រុមហ៊ុន (ក្រុមហ៊ុនដែលធ្លាប់ប្រើ ហើយក៏ជាក្រុមហ៊ុនដែលពួកអាគ្រប់គ្រងdormitory ជួលអោយពួកសិស្សយួនប្រើ) វាថាមិនអាចទាញខ្សែមកកន្លែងខ្ញុំបានទៀតទេ ព្រោះប្រជាជនអត់អោយអូសខ្សែរកាត់ វាជាហេតុផសអត់សមស្របរបស់ក្រុមហ៊ុនinternet FPT ដែលជាក្រុមហ៊ុន internet ដ៏ធំមួយនៅយួន។ តាមខ្ញុំគិតគឺដោយសារសាលាវាទៅ និយាយជាមួយក្រុមហ៊ុន ហ្នឹងរួចទៅហើយ យ៉ាប់មែន!

  1. បញ្ចេញមតិ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: