បណ្ណសារ សំរាប់ ខែកញ្ញា, 2010

បញ្ជីឈ្មោះនិស្សិតខ្មែរនៅសាលាខ្ញុំដែលទទួលបានពិន្ទុល្អ

sinh vien kha va gioi 2009-10

8 មតិ

ឆ្ងល់មែនទែនឥឡូវ!

នៅកន្លែងខ្ញុំមាននិស្សិតខ្មែរស្រីម្នាក់ ដែលពីមុនខ្ញុំធ្លាប់យកចិត្តទុកដាក់ អាចនិយាយថាពេលនោះប្រហែលជាខ្ញុំស្រលាញ់គេផងក៏មិនដឹង។ ក្រោយមកគេក៏ជ្រើសរើសយកបុរសម្នាក់ផ្សេងទៀត ដែលនាងស្រលាញ់។ ក្រោយពេលដែលគេជ្រើសរើសយកបុរសម្នាក់នោះមក ខ្ញុំនឹងគេគឺនៅធម្មតាទេ នៅតែទៅណាមកណាជាមួយគ្នាអីធម្មតាទេ តែក្រោយមកទៀតខ្ញុំម្តងកាលនាំមិត្តភក្តិយួន មកលេង អាចនិយាយថាខ្ញុំមានសង្សាយួន គឺគេតែងតែធ្វើភាពមិនពេញចិត្ត ដូចជាខឹងច្រលោត មិននិយាយមិនស្តីរកខ្ញុំ ធ្វើគំរោះគំរើយដាក់ខ្ញុំ​ ធ្វើឌឺៗ…។ ពិតជាឆ្ងល់ខ្លាំងណាស់ ចុះមិត្តភកិ្តផ្សេងទៀតដែលមានសង្សាយួន ហេតុអីក៏មិនមានប្រតិកម្មអីផង? ត្រង់ខ្លួនឯងមានសង្សានៅទីនេះ ធ្វើអីៗ ខ្ញុំមិនដែលខ្វល់អីផង! ពិតជាយ៉ាប់មែន។ ខ្ញុំខំប្រឹងធ្វើធម្មតា មិនអោយមានការឈឺចាប់ មិនចង់អោយមានភាពទឹសទាល់ប៉ុណ្ណឹងហើយ នៅតែធ្វើមិនយល់មិនដឹងទៀត។

11 មតិ

នៅកន្លែងខ្ញុំដាច់អ៊ីនធើនែតហើយ

បី បួនថ្ងៃហើយ អត់មាន​អ៊ីនធើនែតប្រើទេ ដាច់ម៉ាតំបន់តែម្តង។ ពេលអត់មានអីប្រើចឹង ពិតជាអផ្សុកខ្លាំងណាស់ ថ្ងៃនេះមកលេងផ្ទះមិត្តភក្តិនៅតំបន់ផ្សេង ទើបបានចូលមកទីនេះ។ តេទៅសួរពួក្រុមហ៊ុនវាថានៅប្រហែលមួយអាទិត្យទៀតឯណោះ ទើបមានប្រើវិញ។
ហើយម៉្យាងទៀតតាំងពីឡើងធ្វើប្រធានមករាងរវល់បន្តិច ហើយ​រាងធុញបន្តិច

1 មតិ

ឡើងជាប្រធានហើយ!

រាល់ឆ្នាំពេលចូលកងឆ្នាំសិក្សាថ្មី តែងតែមានការផ្លាស់ប្តូរ គឺជ្រើសរើសធ្វើជាប្រធានក្រុម ដើម្បីមានភាពងាយស្រួលក្នុងការធ្វើការ។ ថ្ងៃនេះគឺជាការបោះឆ្នោតហើយ។ ចេញលទ្ធផលមកស្រាប់តែជាប់ខ្ញុំ។ តើខ្ញុំគួរសប្បាយចិត្តទេដែលគេគាំទ្រអោយធ្វើជា ប្រធាននេះ? តើខ្ញុំអាចធ្វើការអោយសមាជិករបស់ខ្ញុំបានល្អដែរទេ? ដូចជាភ័យដល់ហើយ ភ័យខ្លាចធ្វើការងារមិនបានល្អ ខ្លាចខ្មាសគេ។ ជាប់តំណែងភ្លាមការងារមានម៉ាកានរ ដែលជាការងារធ្វើជាមួយយួន(ច្បាស់ជាមានរឿងប្រកែកគ្នាជាមួយយួនច្រើនហើយ). ជាមួយស្ថានទូត។ ដូចជាខ្លាចៗម៉េចទេ ព្រោះអីអត់ដែលមានបទពិសោធន៍អីតិចសោះ។ ទាំងនេះជាចិត្តកំសាករបស់ខ្ញុំហើយ 😦 តែទោះជាយ៉ាងណាក៏ដោយខ្ញុំនិងប្រឹងអោយ អស់ពីចិត្តពីថ្លើមធ្វើការងារ។ មួយទៀតដែលខ្ញុំបារម្ភគឺមានអ្នកមួយចំនួនគេមិនសហការ។
សមាកជិកនៅសាលាខ្ញុំ

7 មតិ

2/9

2/9 គឺជាថ្ងៃបុណ្យឯករាជ្យជាតិវៀតណាម។ ថ្ងៃនេះត្រូវបានឈប់សំរាករៀនមួយថ្ងៃ តែបើមើលតាមស្ថានភាព ថ្ងៃស្អែកនេះត្រូវបានឈប់ទៀតផងក៏មិនដឹង 😀 យប់នេះឭថាមានបាញ់កាំជ្រួចផង តិចទៀតទៅមើលកាំជ្រូចនិងគេមើល តាមពិតទៅមើលហ្នឹងគឺទៅមើលច្រីៗទេ ហេហេ

2 មតិ

វិញ្ញសារគណិតប្រលងចូលថ្នាក់ធំជាងបរិញ្ញាប័ត្រ

http://el.nuce.edu.vn/file.php/38/3DeThiCaoHoc_BT.pdf
http://el.nuce.edu.vn/file.php/38/CacBaiGiang/DCuongOnThiCaoHoc07.pdf

9 មតិ