ពិធីជប់លៀងនិស្សិតផ្នែកស្ថាប្យកម្មទូទាំងប្រទេស

ចាប់ពីថ្ងៃទី 23/3 ដល់ថ្ងៃទី 27/3 គឺជាថ្ងៃបុណ្យជប់លៀងទូទាំងប្រទេសរបស់ និស្សិតផ្នែកស្ថាប្យកម្មលើកទី៧ ក្នុងឆ្នាំ2010 នេះ។ អត្ថន័យរបស់ពិធីនេះគឺ អបអរសាទរមហាសន្និបាទនិស្សិតផ្នែកស្ថាប្យកម្មលើកទី៧ របស់វៀតណាម និង អបអរសាទខួបលើកទី ១០០០ឆ្នាំ នៃរដ្ឋធានីចាស់របស់ហាណូយ(ថាំងឡុង)។ ពិធីនេះគឺគេប្រារព្ធឡើងនៅគ្រប់សាកលវិទ្យាល័យទាំងអស់ អោយតែសាលានោះ មានអប់រំផែ្នកស្ថាប្យកម្ម ហេតុនេះនៅសាលាដែលខ្ញុំកំពុងរៀន Hanoi Architectural University ជាសាលាដ៏ធំមួយផ្នែក Architecture ហ្នឹង មានកម្មវិធីច្រើនណាស់ ដែលគេធ្វើឡើងក្នុងរយះពេលប៉ុន្មានថ្ងៃនេះ។ មានទាំងការប្រលងប្រជែង ល្បែងកំសាន្ត មានការប្រគំតន្រ្តី ហូបចុករួមគ្នា….។ កន្លែងខ្ញុំនៅគឺនៅជាប់សាលា ថ្លង់សឹងស្លាប់។
នេះជារូបថតមួយចំនួននៃកម្មវិធីហ្នឹង :
http://hau.edu.vn/Tintuc/news-474_Khaimacfestival.htm
http://hau.edu.vn/Tintuc/news-475_hinhanhcaccuocthi.htm
http://hau.edu.vn/Tintuc/news-481_Bemacfestival.htm

  1. #1 by peehs07 on ខែ​មីនា 29, 2010 - 12:34 ព្រឹក03

    សុទ្ធតែយួន អត់ចេះខ្មែរអាលីង!
    យួនគេរៀនខាងហ្នឹងច្រើនណាស់ណ?
    ខ្មែរបែរជាអត់ទៅវិញ!

    • #2 by Ratana on ខែ​មីនា 29, 2010 - 12:34 ល្ងាច03

      ខ្មែរយើងក៏មានដែរតើ តែដូចជាមិនសូវសំបូរសាលារៀនខាងណឹង។ ពួកអាយួនវាចូលចិត្តរៀនខាផ្នែកហ្នឹងណាស់

      • #3 by peehs07 on ខែ​មីនា 30, 2010 - 12:34 ល្ងាច03

        រដ្ឋាភិបាលខ្មេរយើងគួរណាស់តែបើកសាលានេះ ឱ្យបានច្រើនហើយជំរុញឱ្យកូនចៅខ្មែរយើងរៀន ឱ្យបានច្រើន ពីព្រោះខ្មែរជាប្រភពបច្ចេកទេសខាងហ្នុង តែបែជាអត់សូវមានទៅវិញ មិនល្អទេ!

      • #4 by Ratana on ខែ​មីនា 30, 2010 - 12:34 ល្ងាច03

        បាទ ពិតជាអញ្ចឹងមែនហ្នឹង

ទំលាក់ មួយចំលើយតប ទៅ peehs07 បោះ​បង់​ការ​ឆ្លើយ​តប